WE TOGETHER FOR KHMER

ខ្ញុំដឹងថា….
ខ្ញុំដឹងថា អ្នកមិនអាចធ្វើអោយគេស្រលាញ់អ្នកទេ។ រឿងដែលអ្នកអាចធ្វើបានគឺធ្វើជាមនុស្ស​ដែល​អាច​អោយ​គេស្រលាញ់បាន។ រឿងនៅសល់ស្រាច់តែលើពួកគេ។

ខ្ញុំដឹងថា មិនថាខ្ញុំយកចិត្តទុក​ដាក់ចំពោះ​គេខ្លាំង​ប៉ុណ្ណាទេ ពួកគេនៅតែមិនផ្តល់ការយក​ចិត្តទុកដាក់​ត្រលប់​មកខ្ញុំវិញឡើយ។

ខ្ញុំដឹងថា វាបាន​ចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កើតទំនុកចិត្ត ហើយវេលា​តែមួយវិនា​ទីប៉ុណ្ណោះ​ដើម្បី​បំផ្លាញវា។

ខ្ញុំដឹងថា អ្នកមិនគួរប្រៀបខ្លួនរបស់អ្នកទៅនឹងអ្វីប្រសើរបំផុតដែលអ្នកដ៏ទៃអាចធ្វើបានទេ ប៉ុន្តែគួតែ​ទៅនឹង​​អ្វីប្រសើរ​បំផុត​ដែលអ្នកអាចធ្វើបាន។

ខ្ញុំដឹងថា វានឹងចំណាយពេលដ៏យូដើម្បីធ្វើជាមនុស្សដែលខ្ញុំចង់ធ្វើ។

ខ្ញុំដឹងថា វាគឺងាយមែនទែនដើម្បីបញ្ចេញព្រឹត្តិកម្មតប ជាងដើម្បីរិៈគិត។

ខ្ញុំដឹងថា អ្នកគួតែចេញពីមនុស្សដែលអ្នកស្រលាញ់ជាមួយពាក្យផ្អែមពិរោះ។ វាអាចជាពេលចុង​ក្រោយ​ដែល​អ្នក​ឃើញពួកគេ។

ខ្ញុំដឹងថា អ្នកអាចបន្តរយៈពេលយូទៅទៀត បន្ទាប់ពីអ្នកគិតថា​ អ្នកមិនអាច។

ខ្ញុំដឹងថា យើងមានទំនូលខុសត្រូវនៅអ្វីដែលយើងបានធ្វើ មិនថាយើងមានអារម្មណ៍បែបណាទេ។

ខ្ញុំដឹងថា បើអ្នកមិនគ្រប់គ្រងអារម្មណ៍របស់អ្នកទេ វានឹងគ្រប់គ្រងអ្នក។

ខ្ញុំដឹងថា មិនថាទំនាក់ទំនងក្តៅ ត្រជាក់ប៉ុណ្ណាទេនៅពេលដំបូង ភាពរីករាយនឹងបាត់បន្ទិចម្តងៗ ​ហើយវាគួតែមា​នអ្វីផ្សេងទៀតកើតឡើង។

ខ្ញុំដឹងថា វិរៈបុរសគឺជាមនុស្សដែលធ្វើអ្វីដែលត្រូវតែធ្វើនៅពេលវាត្រូវការអោយធ្វើ ដោយ​មិនខ្វល់​ពីលទ្ធ​ផល។

ខ្ញុំដឹងថា ការរៀនអភ័យទោស ត្រូវមានការអនុវត្តន៍។

ខ្ញុំដឹងថា មានមនុស្សស្រលាញ់អ្នក ណាមិត្ត ប៉ុន្តែគ្រាន់តែមិនដឹងថាបង្ហាញវាដោយរបៀបណា។

ខ្ញុំដឹងថា លុយគឺជាវិធីដ៏ល្ងង់ចំពោះការរក្សាពន្ទុ។

ខ្ញុំដឹងថា មិត្តដ៏ល្អបំផុតរបស់ខ្ញុំ ហើយនឹងខ្ញុំធ្វើការគ្រប់យ៉ាង ឬក៏មិនធ្វើអ្វីទាំង ដើម្បីមានពេលរីក​រាយ​បំផុតជាមួយគ្នា។

ខ្ញុំដឹងថា ខ្លែងអាចហោះបានមិនដោយសារតែខ្យល់ទេ ប៉ុន្តែដោយខ្សែដែលគេទាញវាផងដែរ។

ខ្ញុំដឹងថា ពេលខ្លះមនុស្សដែលអ្នកគិតថា នឹងទាត់អ្នក នៅពេលអ្នកដួល នឹងក្លាយជាមនុស្សម្នាក់ដែល​ជួយអោយអ្នកក្រោកឡើងវិញ។

ខ្ញុំដឹងថា ពេលខ្លះខ្ញុំខឹង គឺខ្ញុំមានសិទ្ធដើម្បីខឹង ប៉ុន្តែមិនមានសិទ្ធអោយខ្ញុំធ្វើជាមនុស្សឃោឃៅទេ។

ខ្ញុំដឹងថា ភាពពេញវ័យមានកិច្ចការជាច្រើនត្រូវធ្វើជាមួយប្រភេទបទពិសោធន៍អ្វីដែលមាន និងអ្វីដែល​អ្នក​បាន​រៀន ហើយអ្នកមានចំនួនខួបកំនើតកាន់តែតិចទៅៗដែលអ្នកបានធ្វើ។

ខ្ញុំដឹងថា អ្នកមិនគួរប្រាប់​កូនរបស់អ្នកថាក្តីសុបិន្តរបស់គេថាមិនទំនង រឺមិនដែលលឺនោះទេ។ រឿង​តូច​តាច​​នេះ​​គឺជាការបំបាក់មុខ​ ហើយសោកនាដកម្មដ៏ធំនឹងមាន​ប្រសិនជាគេបានជឿលើវា។

ខ្ញុំដឹងថា មិនថាគេជាមិត្តល្អខ្លាំងប៉ុណ្ណាសម្រាប់អ្នកទេ គេនឹងធ្វើអោយអ្នកឈឺ​ចាប់ក្នុងរយៈពេល​ណា​មួយ ហើយអ្នកត្រូវតែអភ័យទោសអោយគេសម្រាប់រឿងនោះ។

ខ្ញុំដឹងថា វាមិនគ្រប់គ្រាន់ចំពោះការអភ័យទោសដែលអ្នកបានទទួលពីអ្នកដ៏ទៃ ពេលខ្លះអ្នកត្រូវតែរៀន​អភ័យទោសអោយខ្លួនឯង។

ខ្ញុំដឹងថា មិនថាបេះដូងរបស់អ្នកមានការឈឺចាប់ប៉ុណ្ណានោះទេ ពិភពលោកនៅតែមិនឈប់​សម្រាប់​ទុក្ខសោកអ្នក។

ខ្ញុំដឹងថា ប្រវត្តិ និងស្ថានភាពរបស់យើងអាចជះឥទ្ធិពលលើគំនិតនិងការប្រព្រឹត្តរបស់យើង យើងមាន​ការ​ទទួលខុស​ត្រូវសម្រាប់គំនិត និងការប្រព្រឹត្តដែលយើងមាន។

ខ្ញុំដឹងថា យើងមិនត្រូវផ្លាស់ប្តូរមិត្តទេ នៅពេលយើងដឹងថាមិត្តផ្លាស់ប្តូរ។

ខ្ញុំដឹងថា អ្នកមិនគួមានចិត្តអន្ទះសារខ្លាំងពេកដើម្បីសម្រេចគោលបំណងនោះទេ ព្រោះវា វាអាចកែរ​ប្រែ​ជីវិត​របស់អ្នកជារៀងរហូត។

ខ្ញុំដឹង​ថា មនុស្សពីរនាក់អាចសម្លឹងមើលវត្ថុតែមួយដូចគ្នា ប៉ុន្តែឃើញរឿងពីផ្សេងគ្នា។

ខ្ញុំដឹងថា ទោះបីជា ពាក្យ “សេ្នហា” វាមានអត្ថន័យច្រើនផ្សេងៗគ្នាក៏ដោយ វាប្រាកដជា​បាត់បង់​តម្លៃ​នៅ​​ពេល​វាត្រូវ​បាន​គេប្រើច្រើនហួសពេក។

គន្លឹៈ៧ ជាមូលដ្ឋានដើម្បីជោគជ័យក្នុង ជីវិត
១. ចំណង់ (Passion)

មនុស្សគ្រប់គ្នាបានរកឃើញនូវបុព្វហេតុ ការតាំងចិត្ត ថាមពល និង​ក្តីស្រមៃ ដ៏ខ្លាំងដែល​ជំរុញ​អោយ​ពួកគេធ្វើការ អោយ ពួកគេលូតលាស់ ហើយនិងធ្វើអោយពួក គេកាន់តែលួតលាស់ថែមទៀត។ វាផ្តល់ អោយពួកគេនូវឥន្ធនៈដើម្បីបញ្ឆេះយាននៃ ភាពជោគជ័យ និងជំរុញអោយពួកគេប្រើ ប្រាស់សក្តា​នុពល​របស់ពួកគេ។ វាគឺជា​ចំណង់ ដែលធ្វើអោយមនុស្សប្រឹង​ប្រែង​ធ្វើការ​វា។​​​ វាគឺជា​ចំណង់​ដែល​ធ្វើអោយ​មនុ​ស្សចង់​បានមិត្តភាព។ ចំ​ណង់ធ្វើ​អោ​យជិវិតមនុស្សមាន​ថាមពល​ មានភាព​​រឹង​ប៉ឹង និង​អត្ថន័យ។

២. ជំនឿ (Belief)

ជំនឿរបស់យើងថាតើយើងគឺជាអ្វី? អ្វី​ដែ​ល​យើងអាចធ្វើបាន? និងកំនត់​អ្វី​ដែ​ល​យើងចង់​ក្លា​យទៅជា?​ ប្រសិនជា​យើង​ជឿ​នៅក្នុងមន្តអា​គមន៍ យើងនឹងរស់​នៅក្នុង​ជិវិត​ដែលមានមន្តអា​គមន៍។ ប្រ​សិ​ន​​ជា​យើ​ង​​ជឿថាជីវិតរបស់យើងត្រួវ​បាន​កំន​ត់​ ដោយដែនកំនត់ដ៏តូចចង្អៀតមួយ​យើង​​​នឹង​​ធ្វើអោយការ​កំនត់នោះក្លាយជាការ​ពិត។ អ្វី​​​ដែ​ល​យើងជឿនឹងក្លាយជាការ​ពិត អ្វី​ដែ​លយើងជឿ​​នឹង​កើតមានឡើង។ មនុ​ស្ស​ជាច្រើ​ន​មាន​មហិច្ឆ​តា​ចង់បាន​ភាព​ថ្កុំ​ថ្កើ​ន ប៉ុន្តែ​ដោយសារការកំនត់ជំនឿ​ថា​ពួក​គេ​គឺ​ជា​នណា

និងតើអ្វីខ្លះ ​ដែលពួកគេ​អាច​ធ្វើ​បាន​ហេតុ​នេះហើយ ពួកគេមិន​ដែល​ធ្វើសកម្ម​ភា​​​​ព​ណាមួយ​ ដែល​ធ្វើ​អោយការ​ស្រមៃ​រប​ស់គេក្លា​យ​​ជាកាពិតនោះទេ។

៣. យុទ្ធសាស្រ្ត (Strategy)

យុទ្ធសាស្រ្តគឺជាវិធីសំរាប់រៀបចំធនធាន។ តើអ្វីដែលអ្នកចង់ដឹង?នណាដែល​ត្រូវការស្គា​ល់​? តើអ្វីដែលអ្នកចាំបាច់​ត្រូវ​ធ្វើ?​ ​អ្នកមានចំ​ណ​ង់ មាន​ជំនឿ ​ប៉ុន្តែ​ជា មួយគ្នានោះ​អ្នកត្រូវមានយុទ្ធ​សា​ស្រ្ត​ដែលធ្វើអោយចំណង់ និងជំនឿដំណើរ​ការ​ទៅ​រកសក្តានុពលដ៏អស្ចារ្យរបស់វា។ វាមិន​​គ្រប់គ្រាន់ទេ​ប្រសិន​ជាមានតែធនធាន​ដើ​ម្បីជោគជ័យ លុះ​ត្រា​​​​​តែអ្នកចេះប្រើ​ប្រាស់​​​ធន​ធាននោះ​អោយមាន​ប្រ​​សិទ្ធ​ភាព​​ បំផុត។ យុទ្ធសាស្រ្តគឺជាការទទួល​ស្គា​ល់​​ថាជា​ទេព​កុសលដ៏ប្រសើរ ហើយនិង​ចំ​ណង់ចាំ​​បាច់​ដើម្បីស្វែងរកផ្លូវត្រូវមួយ​។​ ឧ​ទាហ​រណ៍​មាន​វិ​ធី​​ពីរ​​ដើម្បីបើកទ្វាទី១ អ្នក​អាចបើក​ទ្វា​ដោយ​វាយ​ទ្វា​អោយខូច​រឺក៏​អ្នក​​អាច​​​​ស្វែង​រកកូនសោ​ ដើម្បី​បើក​ទ្វា ដោយ​មិ​ន​​អោយ​​ទ្វា​ខូច។

៤. ការកំណត់តម្លៃអោយបានច្បាស់លាស់ (Clarify the Value)

យើងគិតអំពីរឿងដូចជា ស្នេហា​ជាតិ​​និង​មោទនភាព ស្មារតីអត់ធ្មត់​​ ការ​ស្រ​លាញ់សិរីភាព។​ ទាំងនេះ​គឺជាតម្លៃ។ តម្លៃគឺជាប្រព័ន្ធ​ជំនឿ​ជាក់​លាក់ដែលយើង មាន។ ជំនឿគឺជាការវិនិច្ឆ័យដែ​ល​យើងធ្វើ អោយ​ជីវិតមានតម្លៃ។ មនុស្សជាច្រើន​មិន​​​ដឹងប្រាកដថាអ្វី ដែលសំខាន់សំរាប់​គេ​នោះ​​ទេ។​ ពួកគេ​មានទស្សនៈផ្សេងៗគ្នា ប៉ុន្តែ​ជា​ទូទៅពួកគេ មានមូលដ្ឋាន​សីល​ធម៌ និងវិញ្ញាណដឹង​ថា​ពួក​គេគឺជាអ្នក​ណា? តើ​គេធ្វើអ្វី? ហេតុអ្វីបានជាគេធ្វើ? ការយល់​នៃតម្លៃគឺជាការយល់ស្គាល់ ដ៏សំខាន់​មួយ ហើយនិង​ក៏ជាកូនសោដែលចាំបាច់សំ​រាប់​ភាព​ជោគជ័យ។​ ជឿកាន់តែខ្លាំងថា យើង នឹងបាន​ជោគ​​ជ័យកាន់តែ​ខ្លាំងថាយើងកំពុង តែវិនិ​យោគនៅ​ក្នុង​ភាពសំរេចបាន។ តែថា ជំនឿតែឯង​អាច​អោយ​យើង​ទ​ទួល​ជោគ ជ័យបានទេ? ទោះជា​យុទ្ធ​សា​ស្រ្ត​សំរាប់​ជោគជ័យល្អយ៉ាងណាក៏ដោយ ​​​ក៏​​វា​មិន​ដំណើរ​ការដែរ ប្រសិនជាយុទ្ធ​សា​ស្រ្ត​​នោះ​តំរូវ​អោយ​​អ្នកធ្វើរឿងដែលមិនសមទៅ​ជា​មួយ​ជំ​ នឿ​អនុ​សប្ប​ជញ្ញៈ​របស់​អ្នក។ តើ​យុទ្ធសាស្រ្ត​របស់យើងសំរាប់ជ័យជំនៈទទួ​​ល ការប៉ះពាល់ពីតម្លៃរបស់​យើង​រឺទេ? ទាំ​​ង​នេះត្រូវបានគេរក​ឃើញ​ចំ​ពោះ​បុគ្គលដែ​​ល បានបង្កើតជោគជ័យ​ ហើយ​ចុង​ក្រោ​យក៏ បំផ្លាយ​ជោគ​ជ័យ​នោះ ដោយដៃខ្លួន​ឯង​វិញ។​ បញ្ហានេះគឺជាជម្លោះក្នុងខ្លួនរ​វាង​​​តម្លៃ​របស់​ពួកគេ និងយុទ្ធ​សាស្រ្តដើម្បី​ភា​ព​​​ជោគ​ជ័យ​​រប​ស់​ពួក​គេ។

៥. ថាមពល (Energy)

មនុស្ស ​ ដែលអស្ចារ្យតែងតែចាប់យក ឱកាស​ហើយច្នៃអោយឱកាសនោះមានរូប រាង។ ពួកគេរស់នៅ​ហាក់​​ដូចជាយកចិត្ត ទុកដាក់យ៉ាងងប់ងុល​ជា​​មួយឱកាសល្អៗនៃថ្ងៃនិមួយៗហើយគិតថា រឿង​មួយ​ដែល​មនុស្សមិនដែលមានគ្រប់គ្រាន់នោះគឺពេល វេលា។ មានមនុស្សជាច្រើននៅក្នុងពិភព​លោក​​ដែលមានមហិច្ឆតា ដែលពួកគេជឿ​ជាក់ថា​អាច​​ដូចបំណង។​ ពួកគេ​ដឹងយុទ្ធ​សាស្រ្តដើ​​ម្បី​ឆ្ពោះ​​​​​​​ទៅរក ហើយតម្លៃ​របស់​ពួកគេបានតំរឹម​រត់​ស្រ​​​ម​​​​​គ្នាជា​មួយ​យុទ្ធ​សា-​​ស្រ្ត ប៉ុន្តែពួកគេមិនមាន​ថាម​​ពល​ដើម្បី​ចាត់​វិធានការទៅលើអ្វី ដែលពួកគេ​ដឹង​នោះ​ទេ។ ភាពជោគជ័យដ៏អស្ចារ្យមិនដាច់​ចេញ​​​ពី​ថា​​ម​ពល​រៀងកាយ បញ្ញា និងស្មារតីនោះ​​​​ទេ។

៦. ឥទ្ធិពលភាពស្និទស្នាល (Bonding Power)

មនុស្សគ្រប់គ្នាមានសមត្ថភាពដើម្បី ​ទំនាក់ទំនងជាមួយអ្នកដទៃ និងសមត្ថ​ភាព​ដើម្បីភ្ជាប់និង​ទំនាក់​ទំនងយ៉ាង​សុខសាន្ត​ ជាមួយមនុស្សដែលចេញមកពីសាវតា និង​ជំនឿផ្សេងគ្នា។ ពិតប្រាកដណាស់​មាន មនុស្សមួយចំនួនមានទេពកោសល្យ ដែល​​​អាចច្នៃប្រឌិតអ្វី ដែលអាចផ្លាស់ប្តូរពិភព​លោ​ក។ ប៉ុន្តែប្រសិនជាគេចំណាយពេល​ធ្វើតែម្នាក់​ឯង គេនឹងទទួលជោគ​ជ័យ​បាន​តែមួយកំរិតមិនបាន​គ្រប់​ជ្រុងទាំង​អស់​នោះ​ទេ។ ភាពជោគជ័យ​​ដ៏​អស្ចា​រ្យ​​គឺវាមិនស្ថិត​នៅលើតែមួយផ្នែកនៃពិភព​លោក​នោះ​ទេ។ វាគឺជាអារម្មណ៍យ៉ាងជ្រាលជ្រៅ​ពី​បេះដូងរបស់អ្នក។ សេក្តីស្រលាញ់ និង​ទំនាក់​ទំនងជាមួយ​អ្នកដ៏ទៃ ដោយទឹកចិត្តស្មោះត្រង់​​​គឺ​ជា​ការ​ចាំបាច់សំរាប់មនុស្សគ្រប់គ្នាបង្កើតអោ​​ យ​​​មាន​​ភាព​យូអង្វែង។

៧. ការយល់ដឹងអំពីការទំនាក់ទំនង (Master of Communication)

វិធីដែលយើងទំនាក់ទំនងជាមួយអ្នកដ៏ទៃនិង ​វិធីដែលយើងទំនាក់ទំនង​ជា​មួ​យ​ខ្លួន​ឯងបានកំ​​នត់​គុណភាពនៃជីវិត​រប​ស់​​ យើង។ មនុស្សដែលមាន​ជោ​គ​ជ័យ​ក្នុង​ជីវិតគឺជាមនុស្សដែលរៀនអំពីរបៀ​ប​នៃ​ការ​ ប្រឈមមុខដែលជីវិតផ្តល់អោយហើយ​ទា​ក់​​​​ទងជាមួយបទពិសោធន៍ទាំងនោះ ក្នុង​ផ្លូវ​មួយ​ដែល​​​​​ធ្វើអោយគេកែ​ប្រែរឿង​ទាំង​នោះ​​​បាន​​​ជោគ​ជ័​យ​។ មនុស្សដែល​អាច​អភិវឌ្ឍ​ជីវិតរបស់​យើង និង​វប្ប​ធម៌​របស់​យើង គឺជាអ្នកយល់អំពី​ការ​ទំនាក់ទំ​នង​​។ អ្វីដែល ពួកគេមានជាទូទៅគឺសម្តភាព​ទាក់​ទង​ចក្ខុ​វិស័យការស្វែងរកការរីករាយ​រឺ​បេស​ក​ កម្ម។ ការយល់ដឹងពីការទំនាក់ទំនងគឺជាអ្វី​ដែល អាចធ្វើ​អោយ​យើងក្លាយជាវិចិត្រករឆ្នើម​​មួយរូប​​ អ្នក​ន​​យោ​​បាយល្បីល្បាយ គ្រូល្អ និង​ក្លាយ​ជាឪពុក​ម្តាយ​ដែលជា​ទីស្រលាញ់និង​គោ​​​រព​សំរាប់​កូន​ផង​ដែ៕

គ្រួសារខ្ញុំ
ខាងក្រោមគឺជារឿងពិតមួយ ​ របស់និស្សិតម្នាក់នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។ អត្ថ​បទ​នេះ​បាន​សរសេរក្នុងឆ្នាំ២០០៨។ អត្ថបទ​នេះមាន​ការ​​ចាប់អារម្មណ៍យ៉ាងខ្លាំងពី​​និស្សិត​ជាច្រើននៅពេលដែល ក្រុមនិស្សិតស្ម័គ្រចិត្តដើម្បីសហគមន៍របស់​សាកល​វិទ្យា​ល័យមេគង្គ​​កម្ពុជា យក​មកអាននៅក្នុងសិក្ខា​សាលាណាមួយ។ ពេលនេះខ្ញុំសូម​យក​អត្ថបទ​នេះមកចែករំលែកជាមួយប្រិយមិត្តទាំងរបស់ WE TOGETHER FOR KHMER។ ខ្ញុំសង្ឃឹមថាវានឹងក្លាយបទពិសោធន៍មួយដ័​ល្អសម្រាប់ប្រិយ​មិត្ត​អ្នក​អាន។

“ការប្រឈមមុខបញ្ហាគ្រួសារ និង ការសិក្សា” គឺជាចំណងជើងចំណងជើងដែលក្រុមនិស្សិតស្ម័គ្រចិត្តដើម្បីសហគមន៍របស់សាកល​ វិទ្យាល័យមេគង្គកម្ពុជា បានដាក់អោយអត្ថបទនេះ។

ថ្ងៃនេះ ខ្ញុំរីករាយណាស់ដែលបានចែករំលែកនូវអ្វីដែលខ្ញុំជួបប្រទះ ហើយវាជាជ្រុង​មួយ​នៃទស្សនៈ របស់ខ្ញុំនិងសាច់រឿងដ៏តូចមួយ​សំរាប់​សង្គម​​​ដ៏ធំនេះ។ មុននឹង​ខ្ញុំរៀបរាប់ពីជីវិត​​ដែលខ្ញុំជួបប្រទះ ខ្ញុំចង់ឱ្យអ្នក ទាំងអស់គ្នា ងាកមកស្វែងរកខ្លួនឯនសិន អ្នកធ្លាប់ គិត ពី​អ្វី​ដែលមាន អាកប្បកិរិយា​ដែលអ្នកធ្វើ ហើយជាពិសេសគឺ​ពិភព​លោក​មួយ​ដែលអ្នករស់នៅ

អ្នកធ្លាប់គិតទេថាហេតុ​អ្វីបាន​ជាអ្នកនិយាយសំលេងខ្សាវៗ ឬនិ​យាយ​​សម្លេងខ្លាំងៗ មួយៗ និយាយ​ញាប់ ធ្វើអ្វីមួយៗ ធ្វើអ្វីរហ័សរហួន ជាពិសេស​អាកប្ប កិរិ យាការខឹង រីករាយ តើអ្នកធ្លាប់​គិតទេថា​អ្វី​ដែល ធ្វើនោះវាកើត​ដោយធម្មជាតិ​គ្មាន​នរណា បង្កើត ឬអ្នកធ្លាប់​និយាយ​ថា អ្នកមាន​និស្ស័យ​យ៉ា​ង​នេះ​យ៉ាងនោះដោយ ឯក ឯង?

ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់អ្នកថ្ងៃនេះ ហើយចង់ឱ្យអ្នកបាន ស្រម៉ៃត្រលប់ទៅអតីត កាលទៅកាល​ពីអ្នក​នៅក្មេង ​ឬឱ្យអ្នកសំលឹង​មើលទៅ​កូនក្មេងម្នាក់ដែលនៅក្នុងដៃ ម្តាយវា។ អ្នកប្រាកដ​ជាដឹង​យ៉ាង​ច្បាស់​ថា អ្នកធំធាត់​មក​ដល់ថ្ងៃនេះ គឺដោយសារ ដៃ ម្តាយអ្នកផ្តល់ចំណី ដៃ ឪពុកពរឱបបីអ្នក ពួកគាត់​បង្រៀន​​ឱ្យអ្នក​ចេះនិយាយ ចេះដើរ រហូត ដល់អ្នកកើតមានទំលាប់មួយដែលមិន ដឹងខ្លួន គឺទទួល​យក​នូវអ្វី​ដែលជា អាកប្បកិរិយា ចរិត គំនិត របស់ពួកគាត់។ តើអ្នកអាយុប៉ុន្មានហើយ? ខ្ញុំ ឥឡូវអាយុ ២១ ឆ្នាំហើយ ខ្ញុំបានរស់នៅជាមួយឪពុកម្តាយខ្ញុំ ២១ឆ្នាំ ហើយចំពោះអ្នកវិញ តើអ្នក​រស់​នៅ ហូប ចុកជា​មួយ​ពួកគាត់ប៉ុន្មានឆ្នាំហើយ? អ្នកធ្លាប់ចាប់អារម្មណ៍ទេថា ម្ហូប​ដែលអ្នក ចូល ចិត្ត គឺជាម្ហូប​ដែលម៉ាក់​អ្នក ធ្វើឆ្ងាញ់ជាងគេ អ្នកធ្លាប់មើលចរិតអាកប្បកិរិយា បំណង ប្រាថ្នារបស់អ្នកថា ដូចឪពុកអ្នកឬទេ? ទោះមិនដូច ទាំងស្រុង តែអ្នក​បាន​ទទួល យក​អ្វី ដែលគាត់បានធ្វើឱ្យអ្នកឃើញរួចទៅហើយ។ អ្នកធ្លាប់គិតទេថា អ្នកចង់ឱ្យ មនុស្ស ជុំវិញ​ស្រលាញ់ចូលចិត្តអ្នក ហើយ​អ្វី​ដែលអ្នកចង់បានបំផុត គឺក្តីស្រលាញ់ពីឪពុកម្តាយអ្នក។

ខ្ញុំគឺជា មនុស្ស ខ្ញុំប្រាថ្នាដូចនេះ។ អ្នកខ្លះប្រហែលជាប្រាប់ដោយឥតសង្ស័យថា ខ្ញុំមាន ប៉ាម៉ាក់ ​ដែលស្រលាញ់ខ្ញុំហើយ​អ្នកខ្លះប្រហែលជា​ប្រាប់​ថាខ្ញុំមិន ប្រាកដ ចិត្ត សោះថា ខ្ញុំបានទទួល​ក្តី​ស្រលាញ់​ពីពួកគាត់ហើយឬនៅ? ហើយអ្នក ខ្លះទៀតប្រាប់ថា ខ្ញុំមិនបាន​ទទួលក្តីស្រលាញ់​ពីពួក​គាត់សោះ ព្រោះខ្ញុំមានតែម៉ាក់ឬប៉ា ឬខ្ញុំគ្មានឪពុកម្តាយ។ ប៉ុន្តែខ្ញុំអាច ប្រាប់អ្នក​ថាខ្ញុំ​មាន​ប៉ាម៉ាក់ តែខ្ញុំពិតជាឯកា ហើយខ្វះនូវភាពកក់ក្តៅ និងក្តីស្រលាញ់ពីពួកគាត់ ខ្ញុំ មានចរិតមួយ​គឺចូល ចិត្ត​នៅ​កន្លែងមានមនុស្សតិច ឬតែម្នាក់ឯង។

ខ្ញុំចូលចិត្តយករបស់របរដែលខ្ញុំស្រឡាញ់ជាងគេយកទៅលាក់ទុក ជាពិសេស ចូលចិត្ត លាក់​ ទុក​នៅអ្វីដែលខ្ញុំគិត ភាពរីករាយ ភាពទុកព្រួយ​ លាក់ទុកម្នាក់ ឯង។ តើអ្នក ធ្លាប់ ប្រលង បាន ពិន្ទុ​ល្អ​ជាង​គេក្នុងថ្នាក់ ហើយអ្នកប្រហែលជាយកទៅ ប្រាប់ឪពុកម្តាយ អ្នក​មុនគេ ដើម្បីឱ្យពួក​គាត់សរសើរអ្នក ហើយប្រហែលជាមានថ្ងៃណាមួយអ្នកឈឺ អ្នក​នឹង យកទៅ​ប្រាប់នរណា​មុនគេ? គឺប្រាកដជា​ឪពុក​ម្តាយរបស់អ្នក ចុះបើមាន​រឿងរីករាយ រឿងទុក្ខព្រួយ អ្នកមិនយក​ទៅប្រាប់គាត់ តែបែរជា លាក់ទុក ហើយបង្កើតនូវលេសមួយ​ចំនួន ដើម្បីឱ្យអ្នកបានធូរចិត្ត។ នៅពេលដែលអ្នកមានទុក​ព្រួយ​ដែលមិន​អាចប្រាប់ឪពុកម្តាយបាន តើអ្នកយក​ទៅប្រាប់នរណាខ្លះ? អ្នកបែរជា ទុកចិត្តខ្លាំង​ណាស់​​ចំពោះ​មិត្ត​ភក្តិ​ជាងឪពុកម្តាយ ទៅទៀតអ្នកធ្លាប់សួរខ្លួនឯងទេ ហេតុអ្វីបានជា​ខ្ញុំ​ទុកចិត្តអ្នក ដទៃខ្លាំងជាងគាត់? នេះគឺជា​សំណួរ​ដែលខ្ញុំតែងសួរខ្លួន ឯង ហើយកំពុងតែ​គិតពិចារណារកចំលើយ។ ចំលើយ គឺស្ថិត​នៅ​អាកប្បកិរិយា​របស់​ឪពុកម្តាយអ្នក​ដែល​គាត់បានធ្វើ។ ខ្ញុំប្រាប់អ្នកថា ខ្ញុំពិតជាមិនទុក​ចិត្ត​ឪពុក​ម្តាយខ្ញុំ សោះ ខ្ញុំបានបាត់ភាពទុក​ចិត្ត​លើខ្លួនឯង បាត់ភាពទុកចិត្តចំពោះអ្នកដទៃ។ ខ្ញុំមាន​ជីវិត​ដែលរីករាយ ហើយទុក្ខ ព្រួយដូចមនុស្សទូទៅនៅក្នុងសង្គមដែរ។ ខ្ញុំអាចថាមានសំណាង ព្រោះ​ខ្ញុំអាចរៀនដល់​មហា​​វិទ្យាល័យ ខ្ញុំបន្តការសិក្សា ហើយធ្វើការស្វែងយល់​នូវអ្វីដែល​ខ្ញុំ​មិន​ធ្លាប់ដឹងទាល់​តែ​សោះ ខ្ញុំ​អាច​កែប្រែការគិតរបស់ខ្ញុំដែល ធ្លាប់តែគិត​អវិជ្ជមាន មើល​អ្វីៗ​ក្នុង​ភាព​ស្រពិច​​​​ស្រពិល ឃើញពិភពលោក ដែលពេញដោយភាពឈឺចាប់ ធុញ ទ្រាន់​ហើយ​អស់​សង្ឈឹម។ ខ្ញុំប្រាប់អ្នក​ដោយ​ត្រង់ ខ្ញុំពិតជាមិន​ចង​បង្កើតឱ្យខ្លួនឯង ក្លាយជាមនុស្សអវិជ្ជ​មាន​​ទេ ខ្ញុំខ្លាចខ្លួនឯង ពេលខ្លះខ្ញុំស្អប់ខ្លួនឯង ព្រោះអ្វីដែលខ្ញុំ​ធ្វើ​មានអាកប្បកិរិយា ចិត្ត​គំនិត គឺមិនសម​នឹងអ្វីដែលខ្ញុំចង់បាន ខ្ញុំចង់ឱ្យខ្លួនឯងជាមនុស្សដែលក្លាហាន មានចិត្ត​គំនិតរហ័សរហួន ពាក្យ​សំដីទន់ភ្លន់ ប៉ុន្តែខ្ញុំមិនមែន​យ៉ាង នេះឡើយ។

ខ្ញុំសួរខ្លួនឯងហេតុអ្វីបានជាខ្ញុំមានចរិតយ៉ាងនេះ យ៉ាងនោះ? តើអ្នកជឿខ្ញុំទេ ចរិត ដែល​ខ្ញុំមានគឺ ជាអាកប្បកិរិយា​ដែល​ខ្ញុំរស់នៅជាមួយ​ឪពុក​ម្តាយខ្ញុំ ពួកគាត់ផ្តល់ឱ្យខ្ញុំ​យ៉ាង​នេះ។ ខ្ញុំមានគ្រួសារមួយ ដូចគេ ដូចឯង ខ្ញុំមានប៉ាម៉ាក់ ប្អូនៗ ប៉ុន្តែគ្រួសារខ្ញុំពេញ​ដោយ​ភាពរកាំរកូស សោះ​កក្រោះ គ្មានភាព​ជិតស្និត ហិង្សា ដូចនេះ​ហើយ​វាបានបង្កើតនូវ​ពិភពលាកសំរាប់ខ្ញុំដែលពេញដោយភាពសោះកក្រោះ គ្មានភាព​រួសរាយរាក់​ទាក់ បង្កើត តែភាពរកាំរកូសសំរាប់ខ្លួនឯង។

ចុះពិភពលោករបស់អ្នកវិញយ៉ាងម៉េចដែរ? ស្វែងរកពិភពខ្លួនឯង? ហើយខ្ញុំ នឹងប្រាប់បន្ត​ទៀត​ចំពោះ​ពិភពលោកដែលខ្ញុំជួបប្រទះ។

កាលខ្ញុំនៅតូចជាកុមារម្នាក់ ខ្ញុំមិនយល់ទាល់តែសោះពីអ្វីដែលហៅថា គិតពិចារណារក​ហេតុផល អ្នកណាប្រាប់ខ្ញុំយ៉ាងម៉េច ខ្ញុំជឿយ៉ាងហ្នឹង ជាពិសេសពាក្យ​របស់ឪពុកម្តាយ​ខ្ញុំ​ជឿ​ដោយឥត​សង្ស័យ​មិនខ្វល់ នោះ ជាការកុហក គ្រាន់តែបន្លាចចង់ឱ្យខ្ញុំធ្វើតាម។ មកដល់​ពេល​នេះ ខ្ញុំសួរ​ខ្លួន​ឯង ហេតុអ្វី​ខ្ញុំល្ងង់ម៉្លេះ ជឿពាក្យ ខ្លះៗ ជាពិសេសការ​កុហក​បន្លាចខ្ញុំ។ តើអ្នកនៅ​ចាំថ្ងៃចូលរៀនលើក​ដំបូង​របស់​​អ្ន​ក​ទេ? អ្នកមានអារម្មណ៍ យ៉ាង​ម៉េច​ដែរ? សំរាប់ខ្ញុំ ខ្ញុំនៅតែ​ចាំ​​ថ្ងៃ​ចូលរៀនដំបូងរបស់ខ្ញុំ កាលណោះ​ខ្ញុំ​មានអាយុ ៤ ឆ្នាំ ម៉ាក់ប៉ាខ្ញុំយកខ្ញុំ ទៅសាលា​មត្តេយ្យ ប៉ុន្តែខ្ញុំអត់ ចង់​ទៅសោះ ខ្ញុំយំខ្លាំងណាស់ក្រាញ់​ននៀលមិនចេញពីផ្ទះទេ ខ្ញុំគិតថា​គាត់​លែង ស្រឡាញ់ខ្ញុំ យកខ្ញុំទៅឱ្យអ្នកដទៃមើល ដែលកាលនោះ ខ្ញុំមាន ប្អូនប្រុសម្នាក់ ខ្ញុំ​ច្រណែននឹងប្អូនខ្ញុំណាស់ ខ្ញុំគិត ថាគាត់​យក​ខ្ញុំចេញ ហើយមើល​ថែស្រលាញ់​ប្អូនខ្ញុំវិញ ប៉ុន្តែ​ខ្ញុំនៅត្រូវទៅរៀន ប៉ាខ្ញុំចាប់​ខ្ញុំ​យក​ទៅ​ដាក់នៅក្នុង សាលា ខ្ញុំគិតតែពីយំៗ ខ្ញុំអត់បាន​ចូល​រៀន​ទេ ព្រោះគិតតែយំរហូតដល់​អ្នកគ្រូខ្ញុំឱ្យក្មេងស្រីម្នាក់មកអង្គុយ ក្បែរ​ខ្ញុំហើយ​សួរ​ខ្ញុំ​នូវ​សំនួរ​ដ៏​ច្រើន ពេលនោះខ្ញុំចាប់ផ្តើមមានមិត្តជាលើកទី១ ខ្ញុំបានប្រឈមទៅ ពិភព ខាងក្រៅ គ្រួសារ ហើយខ្ញុំចាប់​ផ្តើម​រៀនអ្វីថ្មីៗ ក្រៅពីម្តាយ​ឪពុកខ្ញុំផ្តល់ឱ្យ។ ខ្ញុំនៅតូច ខ្ញុំមិនយល់ពីអ្វី​ដែលហៅ​ថាក្រីក្រ តស៊ូលំបាក ព្រោះខ្ញុំកើតក្នុងគ្រួសារមួយដែលធូរធារ មិនខ្វល់ពីភាពខ្វះខាត។ ខ្ញុំ​នៅ​​ចាំ​បាន​ពេលខ្ញុំរៀបទៅ រៀន​ម្តងៗ ម៉ាក់ខ្ញុំសិតសក់ ក្រងសក់ឱ្យខ្ញុំ ដាំបាយធ្វើម្ហូប​ឱ្យ​ខ្ញុំ​ញ៉ាំ​ឆ្អែតៗ ប៉ាខ្ញុំទៅធ្វើការបាត់ៗ​មិនសូវជួប​គាត់ទេ។ ខ្ញុំទន់ខ្សោយណាស់ ពេលមានបញ្ហា ឬឈឺ ខ្ញុំរកម៉ាក់ខ្ញុំជានិច្ច ហើយម៉ាក់ខ្ញុំគាត់ថ្នមខ្ញុំណាស់ រហូតដល់ខ្ញុំ កើតទំលាប់មួយ គឺម៉ាក់ត្រូវ​តែ​នៅក្បែរ​ខ្ញុំ ធ្វើតាមចិត្តខ្ញុំ។ តើអ្នកធ្លាប់ធ្វើជាមនុស្សរឹងរួស មិនព្រមស្តាប់​បង្គាប់ ម៉ាក់អ្នកទេ? តែខ្ញុំគឺរឹងក្បាល មិនស្តាប់ម៉ាក់ខ្ញុំទេ ព្រោះខ្ញុំដឹងថាម៉ាក់ឱ្យ​ខ្ញុំ​ជា​អ្នក​ត្រូវរហូត ខ្ញុំមានចរិតមួយគឺ អាង អាងលើគាត់ ខ្ញុំមិនព្រមសិតសក់ខ្លួនឯង ខ្ញុំមិ​ន​ព្រមឱ្យ​ខ្លួនឯងរឹង​ប៉ឹងព្រោះ​ខ្ញុំមាន​ម៉ាក់​ដែល​ខ្ញុំអាង តែខ្ញុំ ពិតជាខ្លាចប៉ាខ្ញុំណាស់ ខ្លាចរហូត​ឃើញ​​​​​គាត់ខ្ញុំញ័រខ្លួន មិន​មែន​តែខ្ញុំខ្លាច​បែបនេះតែម្នាក់ឯងទេ ប្អូនៗខ្ញុំ គ្រាន់តែ ប៉ា​សំឡុត គឺភ័យញ័រខ្លួន គាត់កាចណាស់ ពេល​ខ្ញុំ​ធ្វើ​ខុស គាត់វ៉ៃខ្ញុំ។

តើអ្នកធ្លាប់ត្រូវឪពុកម្តាយវ៉ៃទេ? តើអ្នក គិតថាគាត់ត្រូវឬខុស? ប៉ុន្តែអ្វីដែល​គាត់​ធ្វើបាន​បង្កើត​ឱ្យ​ខ្ញុំខ្លាច​គាត់ ហើយខ្លាចអ្នកដទៃទៀត ពេល​មាន​រឿង អ្វីខ្ញុំយកវិ​ធី​ដែល​គាត់​ដោះស្រាយជាមួយខ្ញុំ​ទៅធ្វើជា​មួយអ្នក​ដទៃដូចគ្នា គឺប្រើហិង្សា ជាពិសេសខ្ញុំបានប្រើ ដាក់​ប្អូនខ្ញុំ។ ខ្ញុំចូលចិត្ត​និយាយ​សំឡុត សំលេង​ខ្លាំងៗឡូឡាមិនសូវមានហេតុផល។ ក្រោយ​មក​ទៀត​ខ្ញុំ មានប្អូនស្រីពៅមួយទៀត ពេលនោះខ្ញុំកាន់​តែតូចចិត្តព្រោះម៉ាក់ដែល​ខ្ញុំអាង គាត់គ្មាន​មក​មើលថែទាំខ្ញុំ មិនសូវ យកចិត្តទុកដាក់ពីខ្ញុំ។ ចុះអ្នក អ្នក​មាន​បង​ប្អូនប៉ុន្មាននាក់? តើឪពុកម្តាយអ្នកផ្តល់​ក្តីស្រលាញ់​ឱ្យអ្នក​បង​ប្អូន អ្នកស្មើគ្នាឬទេ? ខ្ញុំដឹងថា គាត់​ស្រលាញ់​កូន​ស្មើៗគ្នា តែការយកចិត្តទុកដាក់មើលថែទាំ គឺមិនអាច​ឱ្យ​គ្រប់ គ្រាន់សំរាប់​កូន​ឱ្យ​ស្មើៗ​​គ្នា​ឡើយ។ រវាងខ្ញុំហើយនឹងប៉ាម៉ាក់ ក៏បានឆ្ងាយគ្នាទៅៗ ខ្ញុំកាន់តែខិតជិតនឹងមិត្តភក្តិ ការសិក្សា​សង្គមខាងក្រៅ។ តើអ្នកធ្លាប់មាន​បញ្ហា​គ្រួសារ​ទេ? ហើយបញ្ហានេះបង្កឡើងដោយមេដឹកនាំ គ្រួសារ​តែម្តង ប៉ុន្តែខ្ញុំមានបញ្ហា បញ្ហា​នេះបង្កដោយប៉ារបស់ខ្ញុំ ខ្ញុំជឿថាអ្នកខ្លះ​មាន​បញ្ហា​ហើយ​ក៏ជួប​បញ្ហា ស្រដៀង​នឹង​ខ្ញុំ​ដែរ។ អ្នកធ្លាប់ឮពាក្យឆ្កួតទេ គឺឆ្កួតស្រា បារី ស្រី ល្បែង ឆ្កួតនេះ គឺមិនដែល​ប្រពៃ​ឡើយ​។ គ្រួសារខ្ញុំប្រែប្រួលខុសគ្នា ស្រលះ ដូចគេផ្ងា បាត ដៃ ឪពុក​ខ្ញុំវក់​នឹងល្បែង គាត់​ប្រមូល​ទ្រព្យសម្បត្តិ​ក្នុងផ្ទះយក ទៅលក់គ្មានសល់ ម្តាយខ្ញុំគាត់ស្លូត គាត់មិន​ដែល​ជេរស្តី​ប្រកែក​យកឈ្នះចាញ់​ជា​មួយ​ប៉ា​ខ្ញុំ​ទេ ប៉ុន្តែប៉ាខ្ញុំគាត់មិន អាណិត គាត់គិត​តែ​ពី​ទារ​លុយយកទៅបាត់ ជួនកាលបាត់បីបួនថ្ងៃអត់ឃើញ ពេល​ត្រលប់​មកវិញ មុខស្អុយប៉ែ ព្រោះចាញ់អស់ ដោយសារតែស្ថានភាព បែបនេះ ម៉ាក់ខ្ញុំដែល​ពីមុន​មិន​ដែលខ្វល់ខ្វាយ​អ្វី គឺគាត់ត្រូវចេញមុខ ចាប់ផ្តើមរកស៊ី មុខរបររបស់គាត់គឺលក់​ឥវ៉ាន់ចាប់ហួយ​នៅ​ផ្ទះ ដើម្បីទប់​ទល់​ជីវភាព ប៉ាខ្ញុំវិញគាត់ចេះ តែពី ទារលុយ ម៉ាក់ខ្ញុំចេះតែបេះឱ្យគាត់ ខ្ញុំឃើញ​សភាព​គ្រួសារ​​ខ្ញុំកាន់​តែដុនដាបទៅៗ រីឯការសិក្សារបស់ខ្ញុំក៏កាន់ តែដុន​ដាបទៅដែរ ខ្ញុំមិនសូវបានទៅរៀន ព្រោះនៅជួយ​លក់ម៉ាក​់នៅផ្ទះ។ ខ្ញុំចាំបានរឿងមួយ ហើយ​មិន​ងាយ ភ្លេច កាលណោះ​ខ្ញុំរៀន​ថ្នាក់ទី ៩ ខ្ញុំត្រូវប្រលងនៅសាលាឆ្ងាយដែលខ្ញុំមិន​ស្គាល់​ទាល់តែសោះ ហើយខ្ញុំស្ទើរតែ អស់​សង្ឃឹម ក្នុងការ​ប្រលងរបស់ខ្ញុំ ថ្ងៃដំបូងប៉ាខ្ញុំជូន​ទៅប្រលង ហើយពេលចេញពីប្រលង​វិញខ្ញុំ​ទូរស័ព្ទហៅ គាត់ គាត់​ប្រាប់ថា​រវល់ណាស​់មិនបានយកខ្ញុំទេ ខ្ញុំគ្មានលុយច្រើនទេ ខ្ញុំភ័យ​ណាស់ ខ្ញុំក៏ជិះម៉ូតូ​ឌុប​ត្រលប់​មកផ្ទះ ហើយទារលុយពីម៉ាក់ ខ្ញុំនៅផ្ទះឱ្យលុយ​ពូម៉ូតូ​ឌុប ខ្ញុំនៅ​ផ្ទះរៀបចំវិញ្ញាសារប្រលង ហើយ​ចាំប៉ា​ខ្ញុំបាត់ទៅៗ អត់ ឃើញមកផ្ទះសោះ ខ្ញុំមិនដឹង ថាបាន​នរណាជូនទៅ ម៉ាក​ខ្ញុំក៏រៀបចំឱ្យ​ខ្ញុំ​ជិះ​ម៉ូតូឌុប​ទៅប្រលង ខ្ញុំទៅដល់មណ្ឌល ប្រលង ខ្ញុំឃើញ​ឪពុកគេ​ជូន​កូនគេ មក ម្តាយគេលើកទឹកចិត្តកូនគេ បងគេនៅរង់ចាំជួយប្អូន​ពេល​ចូល​ប្រលង ខ្ញុំ​ក្រ​លេកមើលគេ ហើយខ្ញុំងាកមកមើល ខ្លួនឯង ខ្ញុំឈឺចាប់ ខ្ញុំស្ទើរតែគ្មានចិត្តចង់ប្រលង ចុះពេលអ្នកប្រលង ថ្នាក់ទី ៩ មាន​នរណា​គេជូនអ្នកទៅ រឺមួយអ្នកខំ ទៅដោយខ្លួនឯង? ចុះមាននរណាសួរអ្នកប្រលងយ៉ាងម៉េច ហើយ? សម្រាប់ខ្ញុំ ខ្ញុំគ្មាននរណាសួរខ្ញុំ ខ្ញុំធ្វើ​បាន​ប៉ុន្មាន ខ្ញុំមិនឮពាក្យនេះចេញពីម៉ាក់ប៉ាខ្ញុំឡើយ ម៉ាក់ខ្ញុំគាត់ ខ្វល់ខ្វាយ​ក្នុងគ្រួសារ​ណាស់ គាត់ស្ទើរតែភ្លេចខ្ញុំទៅហើយ ដល់ ពេលលទ្ធផលប្រលង ខ្ញុំជាប់ ប៉ុន្តែវាគ្មានភាព រីក​រាយ​សម្រាប់ខ្ញុំ​សោះ ព្រោះខ្ញុំមិនដឹងថាទៅត្រេកអរជាមួយនរណា ខ្ញុំ មិនសូវចូលចិត្ត​និយាយ​ស្តី ដូចនេះខ្ញុំ ស្ទើរតែ​គ្មាន​មិត្តភក្តិជិតស្និទ្ធណាសោះ។

ប៉ាខ្ញុំគាត់បានបំផ្លាញអស់ទ្រព្យសម្បត្តិ ហើយថែមទាំងជំពាក់បំណុល គេទៀត ម៉ាក់ខ្ញុំ​យំខ្លាំង​ណាស់​គាត់ពិតជាមិនចង់លក់ផ្ទះ ប៉ាខ្ញុំគាត់អង្វរ​ហើយសន្យាថា កែខ្លួន ម៉ាក់ខ្ញុំ​ក៏យល់ ព្រមតាម។ ខ្ញុំបានរើ​ផ្ទះទៅនៅផ្ទះថ្មី អាចរស់នៅបាន ហើយសល់លុយយក​ទៅ​សង់គេខ្លះយក ទៅរក​ស៊ីខ្លះ។ តើអ្នកធ្លាប់​អាល័យ​ផ្ទះដែលជា​កន្លែងដែលបើក​ភ្នែក​ឃើញ ហើយរស់នៅតាំងពីតូចៗមកទេ? ខ្ញុំពិតជាអាល័យ ខ្លាំងណាស់ឱ្យតែខ្ញុំជិះ​កាត់​ផ្ទះចាស់ខ្ញុំម្តងៗ ខ្ញុំសំលឹងមើលមិនដាក់ភ្នែក នឹកឃើញ​ពីបន្ទប់ដែល​ខ្ញុំនៅ​តូចៗ ឃើញ ពីភាពមិនព្រួយបារម្ភរបស់ខ្ញុំកាលពីកុមារ។ ប៉ា​ខ្ញុំគាត់ប្រាប់ថាកែខ្លួន គឺកែមែនបានមួយ​រយៈគាត់ក៏ចាប់រើទំលាប់ចាស់មកវិញ គឺចាប់ផ្តើម​ប្រមូល​របស់ណាដែលលក់បាន​លក់​ខ្ទេច គ្រួសារ​ខ្ញុំជួប​​បញ្ហា​ថវិកាខ្លាំងណាស់ រហូតដល់ ថ្នាក់គ្មានអង្ករដាំបាយ។ ម៉ាក់ខ្ញុំគាត់​ខំប្រឹងលក់ដូរណាស់ ប៉ុន្តែ នៅតែទប់មិនរួច រីឯឪពុក​ខ្ញុំ​ពេល អស់លុយគាត់មកវិញ ហើយពិបាកចិត្តហើយ​សោកស្តាយនូវអ្វី​ដែល​គាត់បានធ្វើ គាត់​ខ្វល់ខ្វាយស្ទើរតែលែង ជាមនុស្សប្រក្រតី។ ខ្ញុំខ្លាចណាស់ ខ្ញុំ​កាលណោះគិតតែ​ពីទារ​ចាយ ញ៉ាំ រៀន ដែលមិន​អាចផ្គត់ផ្គង់ឱ្យខ្ញុំបាន។ ម៉ាក់ខ្ញុំក៏សំរេចចេញទៅលក់ដូរនៅផ្សារ ដូរមុខ​របរ​ថ្មី​ព្រោះលក់​នៅ​ផ្ទះ​តែមួយមុខមិនអាចដោះស្រាយជីវភាព បានទេ។ ការចាប់ផ្តើមមុខរបរថ្មី គឺត្រូវ ការ​ដើម​​ទុន​ច្រើនណាស់ ផ្ទះគ្មានអ្វីសោះ ម៉ាក់ខ្ញុំ​នៅសល់​លុយបន្តិច បន្តួច ហើយខ្ចី​លុយគេខ្លះ​ផង​ចាប់​ផ្តើម​មុខរបរថ្មី នេះ។ ពេលនោះខ្ញុំ រៀនថ្នាក់ទី ១០ ហើយគ្រួសារចាប់​ផ្តើមពី ចំនុចសូន្យ ម៉ាក់ខ្ញុំ​ចាប់​ផ្តើមរកស៊ី ប៉ាខ្ញុំខំប្រឹងធ្វើការ វិញ ប៉ុន្តែខ្ញុំនៅតែគ្មានលុយ​រៀនគួរទេ តែកាល​ណោះ​ខ្ញុំ មានមិត្តភក្តិ ២ឬ៣ នាក់ដែល​ក្រីក្រគ្មានលុយ​រៀន​​គួរ ពួកខ្ញុំក៏​​​​សំរេច​​​ចិត្ត​សុំ​គ្រូ​រៀន​មិនបង់លុយ គាត់ក៏ អនុញ្ញាត​ឱ្យរៀន ខ្ញុំក៏បាន​រៀន​សូត្រ​គេនឹងទៅ តែខ្ញុំនៅ​តែរៀន​មិន​ពូកែ ខ្ញុំរៀនមិនសូវចូលទេ។

មានថ្ងៃមួយ ប្អូនប្រុសខ្ញុំបានត្រលប់មកផ្ទះធ្វើមុខមិនល្អ ប្រាប់ម៉ាក់ថា ខ្ញុំប្រលង ធ្លាក់ ថ្នាក់ទី ៩ ហើយ ម៉ាក់ខ្ញុំគាត់គ្មាន និយាយមួយម៉ាត់ហើយ​ទៅ​ធ្វើស្អីផ្សេង ប៉ាខ្ញុំគាត់ចេញ​មកហើយប្រាប់​ថាឱ្យ​រៀនម្តង​ទៀតទៅ ។ ខ្ញុំដឹងថា ម៉ាក់ ហួសចិត្តនិយាយមិនចេញ ខ្ញុំឆ្ងល់ ខ្ញុំចេះតែជជីក​សួរថា​មូលហេតុអ្វី ប្អូនខ្ញុំ​ប្រាប់ថាមិនដឹង ចាប់ពីពេល នោះមក វាចេះគេចសាលា លែងចូល​រៀន​មានមិត្តភក្តិគេចសាលាច្រើន លែងសូវឃើញនៅផ្ទះ គ្មានអារម្មណ៍រៀន សូត្រ រៀនរហូត​ដល់គ្មាន​ចំណាត់ថ្នាក់ នេះក៏ព្រោះតែបញ្ហា​គ្រួសារ វាបានជះឥទ្ធិពលមកយ៉ាងខ្លាំងដល់រូបខ្ញុំ និងប្អូន ខ្ញុំ។

តើអ្នកធ្លាប់មានអារម្មណ៍ខ្លាចផ្ទះខ្លួនឯងទេ? គេតែងនិយាយថាកន្លែងដែលមានសុវត្ថិភាពបំផុត គឺផ្ទះ​ខ្លួន ឯង ប៉ុន្តែខ្ញុំបានបាត់​បង់​អារម្មណ៍​សុវត្ថិភាព​កក់ក្តៅនេះអស់ហើយ។ ប៉ាខ្ញុំគាត់នៅតែ​មិន​ព្រមកែ គាត់នៅតែ បំផ្លាញ គ្រួសាររបស់គាត់ ឱ្យតែប៉ាខ្ញុំទារលុយពីម៉ាក់ម្តងៗ គាត់ទារ​មិនបាន គាត់ខឹង មួរ ម៉ៅឡូឡា កំទេចរបស់ របរក្នុងផ្ទះ ម៉ាក់ខ្ញុំគិតតែពីយំ ខ្ញុំនិងប្អូនបានត្រឹមតែរត់ពួន។ តើអ្នកដឹងទេ រឿង​នេះវាក្លាយជា​ស្រមោល​ដែល ចេះតែនៅក្បែរខ្ញុំ ខ្ញុំគេងប៉ុន្តែខ្ញុំចេះ តែលឺ សំលេងក្តុងក្តាំង សំលេងម៉ាក់​យំ វាក្លាយជាសុបិន្តអាក្រក់របស់ខ្ញុំ ខ្ញុំខឹងហើយស្អប់​ប៉ាខ្ញុំ ក្លាយ ជាគំនុំ ហើយ​កំហឹង​ធ្វើឱ្យខ្ញុំជាមនុស្ស​ដែលពេញដោយកំហឹង ចូលចិត្តស្អប់ រិះគន់ មើលអ្វីៗឃើញតែអាក្រក់ ព្រោះ ក្នុងចិត្តខ្ញុំ​វា​ខូចហើយ កំហឹងខ្ញុំលុបបាត់ក្តី ស្រលាញ់ ទៅហើយ។ ខ្ញុំតែងតែ ឈ្លោះ​គ្នាជាមួយ​ប្អូនៗខ្ញុំជានិច្ច មិនត្រូវគ្នា សោះ ម្នាក់ៗ ចេះតែគំហក​ទៅ​គំហកមក ខ្ញុំមិនដឹង​ថា​គ្រួសារ ខ្ញុំដូច ជាគ្រួសារអ្វីទេ? ប៉ា ខ្ញុំគាត់ប្រៀប ដូចជា​មនុស្ស មានជំងឺរ៉ាំរៃដែលឈឺធ្វើទុក្ខ ក៏ជាទៅហើយក៏ឈឺទៀត មិនកែ ទំលាប់ (វក់ល្បែង) ម៉ាក់ខ្ញុំខំប្រឹង​ស្ទើរស្លាប់ គ្មានពេលមកធ្វើម្តាយសំរាប់កូនៗឡើយ ប្អូនប្រុស ខ្ញុំមិនចូល សាលាដើរលេងបាត់ៗពីផ្ទះ ម៉ាក់ខ្ញុំយកលុយទៅសូក គេរាល់ ឆ្នាំដើម្បីឱ្យវា បានឡើងថ្នាក់ ប្អូនស្រីពៅខ្ញុំវានៅ តូច វាមិនយល់ថាខ្វះ​ខាត វាត្រូវការរស់នៅ ហូបចុក ស្លៀក ពាក់ ខ្ញុំក្លាយជាមនុស្ស​ស្ងប់ស្ងាត់​ពេញ​ដោយការ ស្អប់ វិះគន់ គ្មានមិត្តភក្តិឯការ។ ខ្ញុំតែងតែភ័យព្រួយពីថ្ងៃស្អែក មិនហ៊ានប្រ ឈមមុខ​ចំពោះ​បញ្ហា។ ខ្ញុំសរសើរ ម៉ាក់ ខ្ញុំ ដោយស្មោះ គាត់អាចឱ្យខ្ញុំទៅរៀន​រហូតដល់​ប្រលង​ទី១២ គាត់នៅតែសរសើរឪពុកខ្ញុំ ចំពោះមុខ​អ្នកដទៃ រឿងអ្វី​ក្នុង​គ្រួសារគេមិនដឹងទេ អ្នកខ្លះ​គិត​ថាម្តាយខ្ញុំជាស្រីមិនល្អ មិនចេះថែរក្សាផ្ទះ ទើបពី​មាន​ក្លាយ ទៅជាក្រ គាត់តស៊ូណាស់ ខ្ញុំជា​កូន​ស្រីច្បង ប៉ុន្តែ​ខ្ញុំមិន​ដែលលក់ដូរនៅផ្សារឡើយ គាត់​ដេញ​ឱ្យ​ខ្ញុំ រៀនរហូត ហើយ​លំបាក​តែ​ឯងគ្មាននរណាជួយគាត់លក់។ ពេលរៀនចប់ទី ១២ ខ្ញុំគិតថាខ្ញុំ​មិនអាចរៀនបន្តបាន ឡើយ ខ្ញុំក៏សួរម្តាយខ្ញុំឱ្យគាត់ប្រាប់ខ្ញុំថាខ្ញុំគួររៀនបន្ត ឬជួយលក់? គាត់ដឹងថា​ខ្លួនគាត់ ពិបាក ព្រោះ​គាត់​មិនបានរៀន ខ្ពង់ខ្ពស់ គាត់ជំរុញឱ្យខ្ញុំទៅរៀន ទោះបីជាគ្រួសារក្រីក្រ លំបាក ក៏ដោយ។ ចុះអ្នកវិញម្តាយរបស់អ្នកបានជំរុញ ឱ្យអ្នក រៀនទេ ទោះជាអ្នកក្រី​ក្រស្ទើរ​តែគ្មាន​លុយសំរាប់ហូបចុក? ទោះបីយ៉ាងណាក៏ដោយ គឺឪពុកម្តាយអ្នក សង្ឃឹម ថា អ្នករៀន​សូត្រ​បាន​ខ្ពង់​ខ្ពស់មានអនាគតល្អ ខ្ញុំខ​ំប្រឹងប្រែង​រៀនសូត្រ ពេលបានពិន្ទុ ល្អៗ ខ្ញុំយកបង្ហាញ គាត់​ប្រាប់​ថាគាត់ ពិតជាគិតមិនខុសដែលឱ្យខ្ញុំទៅរៀន ម៉ាក់ខ្ញុំគាត់ រីករាយមានកំលាំង​ចិត្តចង់​លក់​ដូររកស៊ី ព្រោះគាត់​មាន​សង្ឃឹម គាត់បានផ្ញើក្តីសង្ឃឹម មក លើខ្ញុំ អ្នកទាំងអស់គ្នាដូចគ្នា ឪពុក​ម្តាយ​អ្នកបានផ្ញើក្តីសង្ឃឹម លើអ្នកៗ ចំនែក ប្អូន ប្រុសរបស់ខ្ញុំ ដែលខុសស្រលះ ខ្ញុំតែងតែ​ស្តីបន្ទោសវា ព្រោះវាមិនចូលរៀន រហូត​ដល់ ពេល ប្រលងទី ១២ វាគ្មានសង្ឃឹម​ថាអាច​ជាប់​ឡើយ។ ខ្ញុំចេះតែបន្ទោសវាម្តងហើយម្តង ទៀត វាធ្វើ​ឱ្យម៉ាក់ពិបាកចិត្ត ធ្វើឱ្យខ្លួនឯងពិបាក ខ្ញុំតែងតែប្រាប់ថា ហេតុអ្វីមិនខំប្រឹង ប្រែង រៀនឱ្យពូកែ ផ្ទះ​យើងក្រយើងជាកូនដើម្បី ឱ្យគាត់​សប្បាយចិត្តយើងមានតែ ខំប្រឹង រៀន តើឯងពឹងអ្វី?

ប្អូនខ្ញុំទ្រាំនឹងខ្ញុំស្តីមិនបាន វាឆ្លើយតប​វិញនូវ ចម្លើយ ដែល ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន ហើយក៏ជាការ​ជំរុញ​មួយឱ្យ​ខ្ញុំ​ ព្រមសរសេរ​រឿង​នេះ​ប្រាប់​អ្នកទាំង អស់គ្នា។ វាប្រាប់ថា មិនមែនវាមិនចង់​រៀនទេ មិនមែនវាចូល​ចិត្ត​ដើរលេង​គេចសាលា​ទេ មិនមែនវាមិនដឹងថាគ្រួសារ ក្រឡើយ មិនមែនវាមិនដឹងថាម៉ាក់ពិបាកចិត្ត វាពិត​ជាចង់​រៀន​ឱ្យពូកែ ចង់ឱ្យម៉ាក់សប្បាយចិត្ត ប៉ុន្តែវាពិតជា មិនអាចធ្វើបាន វាឃើញ គ្រួសារ វា​លំបាក វាមិនដឹងថាធ្វើអ្វី វាពិបាកចិត្ត ពេលឃើញ​គ្រួសារ​បែប​នេះ ប៉ុន្តែវា ជ្រើសរើស​ផ្លូវ​មួយ​រត់គេច​ទៅវិញ ចុះអ្នកទាំងអស់គ្នាធ្លាប់ធ្វើដូច្នេះទេ? ពេលខ្លះអ្នក អស់សង្ឃឹមខ្លាំងណាស់ ហើយមិនដឹង​ថាត្រូវ​ធ្វើអ្វីមុនទេ អ្នកធ្លាប់និយាយពាក្យមួយថា “ដល់ពេលនោះចាំគិតទៀត” តើ អ្នកចង់ឱ្យ ពេលវេលាជា​អ្នក​នាំអ្នក ឬអ្នកនាំពេល វេលាវិញ? អ្នកជ្រើសរើសមួយណា? ពេលខ្លះខ្ញុំគិតតែពីខ្លួនឯងមិនសូវ ខ្វល់​ខ្វាយពីប្អូន ប្រើតែពាក្យស្តីបន្ទោស ខ្ញុំពិតជា​ខុសខ្ញុំ​ចង់​ឱ្យប្អូន​​ខ្ញុំបានកែ​ប្រែ​ខ្លួនឯង ខំប្រឹងរៀនសូត្រ​ព្រោះ ពេលវេលាមិនទាន់ហួសពេលឡើយ។ ការ​កែប្រែ គឺជាការលំបាក ខ្ញុំធ្លាប់សាក ហើយ ពីដំបូង​គឺខ្ញុំ​ស្ទើរតែលែង ស្គាល់ខ្លួនឯង ប្រឆាំងខ្លួន​ឯងជានិច្ច ទំលាប់និយាយ អាកប្បកិរិយា ដែលខ្ញុំធ្លាប់​ធ្វើខ្ញុំ​បានកែប្រែ វាពិបាកហត់ នឿយ ប៉ុន្តែឱ្យតែយើងតាំងចិត្ត ស៊ូ ទ្រាំ នោះពិតជាអាចធ្វើបាន ហើយឥឡូវ​ខ្ញុំបាន​ប្រៀបធៀបខ្លួនឯង​ដែលខុសគ្នារ វាងខ្ញុំឥឡូវ នេះ និងអតីតកាល ខ្ញុំអាចរកឃើញចំលើយមួយ​ដើម្បី​កែប្រែ​ពិភព​ដែលខ្ញុំ ជួប ប្រទះ ខ្ញុំតែងតែ ស្រម៉ៃថាខ្ញុំជួបការលំបាកបែបនេះ គ្រួសារបែបនេះ ខ្ញុំ​ចង់ឱ្យអ្វី​ដែល​ជួបប្រទះកែជាល្អ ចង់ឱ្យ​ឪពុក​ខ្ញុំកែ ចង់ឱ្យ ប្អូនខ្ញុំកែ ចង់ឱ្យគ្រួសារខ្ញុំកែប្រែឱ្យល្អ ខ្ញុំបាន​ ព្យាយាមគិតបែបនេះយូរណាស់មកហើយ ទើបតែពេលនេះខ្ញុំដឹង ថា​ចំលើយ​ពី​វិធីកែ​ទាំងនេះ។ ពេលខ្លះ ខ្ញុំគិតតែពីចង់កែអ្នកដទៃ អ្វីៗខាងក្រៅដែលខ្ញុំភ្លេចមើលខ្លួនឯង អ្វី​ដែល ងាយស្រួល​កែប្រែ​ជាងគេនោះ គឺខ្លួនឯង ហើយនៅ​ពេលដែល​ខ្ញុំកែ​ប្រែ​អ្វីៗ​ដែល​ខ្ញុំជួប​ប្រទះក៏ចាប់ផ្តើមផ្លាស់ ប្តូរគ្រួសារ​ខ្ញុំ​ដែលធ្លាប់តែអាប់អួរក៏ប្រែ ដែរ តើអ្នកជឿទេ? ខ្ញុំជឿ ព្រោះថាពីមុនខ្ញុំស្អប់ ហើយខឹងនឹងឪពុក ខ្ញុំខ្លាំង​ណាស់ ខ្ញុំមិនសូវត្រូវជាមួយ​គាត់​ហើយ តែងឈ្លោះប្រកែកជាមួយគាត់ទៀត គាត់ហើយ​នឹង​ខ្ញុំដូចជា សត្រូវ ប៉ុន្តែ​ខ្ញុំបាន​កែប្រែទើបធ្វើឱ្យខ្ញុំដឹងថា ឪពុកខ្ញុំពិត ជាស្រលាញ់ខ្ញុំ ហើយគាត់បានកែប្រែខ្លួនគាត់ ដើម្បីកូន របស់គាត់ កាលណោះ​ពេលខ្ញុំលក់ផ្ទះភ្លាមៗ ម៉ាក់ទិញម៉ូតូឱ្យខ្ញុំមួយ​តែគាត​់យក​​ទៅ​លក់​បាត់ ប៉ុន្តែក្រោយមក គាត់ព្យាយាមសន្សំលុយទិញម៉ូតូឱ្យខ្ញុំមួយវិញ ហើយ​សុខចិត្តជិះ​ម៉ូតូ​កញ្ចាស់​ទៅធ្វើការ គាត់ឃើញខ្ញុំខំប្រឹង ប្រែង គាត់លើកទឹកចិត្តខ្ញុំ ពេលគាត់បើកប្រាក់ខែម្តងៗ គាត់មិនភ្លេចខ្ញុំ គាត់តែងទុកលុយ​ឱ្យ​ខ្ញុំទៅរៀន គាត់កែ ប្រែច្រើនណាស់ គាត់ឃើញខ្ញុំកែប្រែ ដែលពីមុនខ្ញុំចេះ​តែ​រង់​ចាំ​ឱ្យប៉ាម៉ាក់​គាត់ផ្តល់ក្តី​ស្រលាញ់​ឱ្យខ្ញុំ តែខ្ញុំមិនបានផ្តល់ ការយក​ចិត្ត​ទុក​​ដាក់ផ្តល់ក្តីស្រលាញ់ បារម្ភទៅ​គាត់​​វិញ ហើយខ្ញុំពិតជាលែងខ្វះភាពកក់ក្តៅ ខ្ញុំចង់​ប្រាប់​អ្នកថា កុំចាំឱ្យគាត់ផ្តល់ឱ្យអ្នក អ្នក​ត្រូវ​ផ្តល់​​ការ​ថែទាំ ក្តីស្រលាញ់ទៅគាត់វិញ នោះពិតជាមាន អារម្មណ៍លើសពីគាត់ មើលថែទាំយើងទៀត ពីមុន​ខ្ញុំ​មិន​ចង់នៅផ្ទះ ព្រោះ​គ្រួសារ​ខ្ញុំ​រញ៉េរញ៉ៃ ខ្ញុំចេះតែពីរត់មិន​ព្រម ទៅរៀបចំ គ្រួសារខ្ញុំឱ្យល្អឡើងវិញ។ អ្នកជឿថា អ្នកអាចកែប្រែឪពុក​អ្នក​បានទេ បើសិន​ជាអ្នកជួប​បញ្ហា​ស្រដៀង​ខ្ញុំ អ្នកអាចប្រើវិធីដូច​ខ្ញុំ​សាកលមើល គឺកែប្រែខ្លួនឯង ផ្តល់ក្តីស្រលាញ់ទៅគាត់ ប្រាប់ពីការបារម្ភ ការយកចិត្ត ទុកដាក់ ប៉ុន្តែ​មិន​មែន​មួយថ្ងៃ អាចធ្វើ​បានទេ គឺត្រូវប្រើរយៈពេលយូរ សំរាប់ខ្ញុំគឺជាង ២ ឆ្នាំ ដែលខ្ញុំទទួលបាន លទ្ធផល​​យ៉ាងនេះ តើអ្នកអាចតស៊ូបានទេ? ខ្ញុំគ្រាន់តែចង់លើកទឹកចិត្តអ្នក ពេល​ជួប​បញ្ហាលំបាក សូមអ្នកកុំ អស់​សង្ឃឹម បញ្ហាលំបាក គឺជាមេរៀន​ដ៏ល្អសំរាប់អ្នករីកចំរើន។

បើខ្ញុំមិនជួបបញ្ហា ខ្ញុំក៏មិនអាច​រកវិធីដោះ ស្រាយបានដែរ ហើយខ្ញុំពិតជារឹងមាំនិង មិនខ្លាចបញ្ហានេះ​ទៀត ឡើយ។ ឥឡូវខ្ញុំ​ត្រៀម​ខ្លួន​ជានិច្ចក្នុងការ ប្រឈមមុខចំពោះ​បញ្ហា ហើយខ្ញុំជឿថា ខ្ញុំពិតជាអាច​ធ្វើបាន អ្នកទាំងអស់ដូចគ្នា ខ្ញុំគឺមនុស្ស អ្នកក៏ជា​មនុស្ស គេក៏ជាមនុស្ស តើគេលើស​យើងប៉ុណ្ណា។ កាល​មុន ពេលខ្ញុំឃើញគេរៀនពូកែៗ ខ្ញុំច្រណែននឹងគេ ហើយគិតថា មកពីខ្លួនឯងគ្មានលុយ ក្រ មិន​សូវ​មាន​ពេលរៀន គ្រួសារមានបញ្ហា តើខ្ញុំអាចរៀនពូកែបានដែរ? ប៉ុន្តែទាំង អស់នេះមិនមែន​ជាបញ្ហា​ឡើយ សំរាប់ការរៀន គឺខ្លួនយើងទេតើ ដែលគិត​ដូចនេះ គឺខ្លួនយើងជាបញ្ហា ខ្ញុំចង់ឱ្យ អ្នកទាំងអស់គ្នា​កសាងការគិតជាថ្មី កែប្រែគំនិតចាស់មិនល្អចេញ ខ្ញុំសង្ឃឹមថាអ្នក​អាច​កែ​​​ប្រែបាន ហើយ​ប្អូនខ្ញុំ ក៏អាច​កែប្រែបាន។ ខ្ញុំមានរឿងជាច្រើនដែលជួបប្រទះក្នុងជីវិត ដោយឡែក អ្នកក៏មានរឿងច្រើនដែរដែល បានជួបប្រទះ។ យើងមានវិធី​ដោះស្រាយ​បញ្ហាផ្សេងៗគ្នា ហើយខ្ញុំសង្ឃឹមថាអ្នក ហើយខ្ញុំនឹងមាន​អនាគត​ដ៏ល្អ សំរាប់តប​ស្នង​សងគុណឪពុកម្តាយវិញ។

ខ្ញុំសូមអរគុណដែលអ្នកទាំងអស់គ្នាបានស្តាប់ ខ្ញុំរៀបរាប់​ជីវិត​ទាំង ប៉ុន្មាននេះ។ ខ្ញុំសូមជូនពរ​ឱ្យអ្នក​ទាំង​អស់គ្នាបានជោគជ័យក្នុងជីវិត ការ​សិក្សា​​និងការរស់នៅ។ អរគុណច្រើន។

ការស្មោះត្រង់ចំពោះខ្លួនឯងជាកត្តានាំអោយមានជោគជ័យក្នុងជីវិត
Sorn Sophea, an outstanding student of CMU and NUM

កញ្ញា​ ស៊ន សុភា ជាអតីត​សិស្ស​ពូកែ​ផ្នែក​អក្សរ​សិល្ប៍​​ខ្មែរ​ថ្នាក់រាជធានី​ភ្នំ​ពេញ​ប្រចាំ​វិ​ទ្យា​​​​​ល័​យ​​​​​អនុវត្ដ(រាជធានី​ភ្នំ​ពេញ) បច្ចុប្បន្ន ​ជា​និ​ស្សិ​​ត​ឆ្នើ​មប្រចាំ​សា​កល​វិទ្យា​ល័យមេគង្គកម្ពុជា ឆ្នាំ​ទី៤នៃ​ម​ហា​​វិទ្យា សិល្បៈ មនុស្ស​ និង​ភាសា​បរ​ទេស​សំរាប់​​​ពាណិជ្ជកម្ម។ សុភា បាននិយាយថា “ការ​ស្មោះ​​ត្រង​ខ្លួនឯងជាកាត្តានាំអោយមាន​ភា ព  ជោគ​ជ័យ”។ ខាងក្រោមនេះ​ជាសំដី​របស់​កញ្ញា៖

សួស្ដីមិត្ដទាំងអស់គ្នា! ខ្ញុំដឹងថា​អ្នក​ទាំងអស់គ្នាកំពុងតែព្យាយាម ប្រឹងប្រែង​យ៉ាងខ្លាំងក្នុងការ ធ្វើយ៉ាង ណាឱ្យបានទទួល​ជោគជ័យទាំងក្នុង ការសិក្សា ការងារ និង​ការរស់នៅក្នុងជិវិតប្រចាំថ្ងៃ។ ខ្ញុំក៏​ដូច​អ្នក​ទាំងអស់គ្នាដែរ! ខ្ញុំបានខិតខំទាំងកំលាំង​កាយចិត្ដក្នុងគោលបំនងតែមួយគត់​គឺ​ភាព​​​​ជោគជ័យក្នុង ជីវិតទាំងក្នុង ពេល​បច្ចុ​​ប្ប​ន្ន​និង​​ពេ​​ល​​អនាគត។ ប៉ុន្ដែខ្ញុំដឹងថាវា​មិន​មែន​ជាការងា​យ​ស្រួល​​ទេ សំរាប់ យើង​​​ទាំង​​អស់​គ្នា។ អ្នកដឹងទេ​ថា​តើ​ត្រូវធ្វើ​ដូច​ម្ដេច​ដើម្បី​អោយជីវិតយើងរួចផុតពី​ភាព​បរាជ័យ?

ដូច្នេះ​​សូមអនុញ្ញាតអោយខ្ញុំ​បង្ហា​ញ​ពី​ចំ​នា​ប់​អារម្មណ៍ និងបទពិសោ​ធន៍​ខ្លះៗ​ដែលខ្ញុំ​បាន​ជួប​ប្រទះ​​​កន្លងមក ។​បរិយាបទក្នុងការសិក្សាកាល​ពីមុននាងខ្ញុំធ្លាប់បានអានសៀវ​ភៅ​ជាច្រើន​ដែល​ និយាយ​អំពី ​ភាពជោ​គជ័យ និងវិធីសាស្ដ្រ​ធ្វើយ៉ាងណា​ដើម្បី​រៀន​អោយ​ពូកែ។ ពេល​នោះខ្ញុំមាន​ចំណាប់​អា​រ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ហើយក៏បានព្យាយាមយកទ្រឹស្ដី​ ទាំ​ង​នោះ​មក​អនុវត្ដ។ នៅ​ក្នុងទ្រឹស្ដីនោះគេនិយាយ​ថា ដើម្បីអោយរៀនពូកែ សិស្សានុសិស្ស-និស្សិតត្រូវ​​ចេះរៀបចំពេលវេលា​និង​កាលវិភាគរៀន​អោយ​បាន​ ត្រឹមត្រូវច្បាស់​លាស់។ ត្រូវអានសៀវភៅ និង​រៀនធ្វើលំហាត់ឱ្យ​បានច្រើនព្រមទាំងចេះ ប្រើ​ពេ​ល​​​​វេលា​អោ​យ​មានប្រសិទ្ធភាពទៀតផង។  ម្យ៉ាង​វិញ​ទៀត​បើមានកន្លែងណាមិនចេះ​រឺមិន​យល់​​យើ​​ង​​​​ ត្រូវលើកឡើងនូវចំងល់ទាំងនោះសួរ​លោក​គ្រូ អ្នកគ្រូ រឺមិត្ដរួមថ្នាក់​ដែល​គេ​រៀន​ពូកែ​ជាង។ តើអ្នក​ធ្លាប់ជួប រឺអនុវត្ដទ្រឹស្ដីទាំង​នោះដែររឺទេ? ខ្ញុំជឿថាមានមនុស្ស​តិច​តួច​ណាស់ដែលអាចអនុវត្ដ​វាបាន ហើយ​ខ្ញុំ​ក៏​ធ្លាប់បាន​បរាជ័យចំពោះការអនុវត្ដ​ទ្រឹ​ស្ដី​​​នេះ​រួចទៅហើយ។ ខ្ញុំអាចធ្វើបាន​តែ​ក្នុង​រយៈ​ពេ​ល​ខ្លីប៉ុណ្ណោះលុះ​ក្រោយ​មក​អ្វីៗ​ក៏​ក្លា ​យ​មក​ជាស​ភា​ព​​ដូចដើមវិញ។ ខ្ញុំ​បាន​រៀបចំ​ពេលវេលា និង​កា​ល​វិភាគ​រៀន​យ៉ា​ង​ល្អតែ​ខ្ញុំនៅតែមិនអាចធ្វើបាន។ ខ្ញុំ​មិនអាចក្លាយ​ជាសិស្សពូកែដ៏ឥតខ្ចោះ​ម្នាក់បាន​ឡើយ។ ខ្ញុំមានការឈឺចាប់ ​និង​អស់​សង្ឃឹ​ម​​យ៉ាង​ខ្លាំ​ងចំពោះភាពបរាជ័យ​នេះ​ហើយ​វាក៏បាន​​ក្លាយ​ជា​ ចំងល់មួយ​ដ៏​ធំ​​ ដែលបន្ដមក​​ដល់​ពេលដែល​ខ្ញុំ​សិក្សានៅកំរិតឧត្ដមសិក្សា។ ខ្ញុំបាន​ព្យាយាម​ស្វែង​យល់​សង្កេត​គ្រប់​ស​កម្មភាពនិង​ការគិត​របស់​មនុ​ស្ស ​​ទូទៅរហូត​​ដល់ខ្ញុំបាន​រក​​ឃើ​ញ​ពីមូល​ហេតុ​នោះ។

តាមពិតវាគ្រាន់តែជាមូលហេតុតូចមួយប៉ុណ្ណោះ ដែលអ្នកទាំងអស់គ្នាសុទ្ធ​តែបានដឹង​គ្រប់​គ្នា ប៉ុន្ដែ​មិនចាប់អារម្មណ៍ និងយកចិត្ដទុកដាក់។ មូលហេតុ​នោះ​គឺ​កើតចេញពីការមិនស្មោះ​ត្រង់​ចំ​ពោះ​ខ្លួន​ឯ​ង។

បើអ្នកដាក់កាល​វិភាគ​ថា​អ្នក​ត្រូវ​សិក្សា​នៅ​​ផ្ទះ​ចាប់ពីម៉ោង៧រហូតដល់​ ម៉ោង ​១០ ​យប់​​អ្នកត្រូវ​ច្បាស់​ក្នុងចិត្ដថា អ្នកមិន​កុ​ហ​ក់​​ខ្លួន​ឯង​ទេ​និង​មិនធ្វើឱ្យខុសពីកាល​វិភា​គ​​ដែល​បាន​កំ​ណ ​ត់​ឡើយ។ សូមកុំប្រើ​ពាក្យ​ដោះ​សារថា ចាំថ្ងៃស្អែកពីព្រោះវាយឺត​ពេល​ហើយសំរាប់អ្នក។ ពេលវេលាមិននៅ​រង់​​ចាំអ្នកទេ! សូមចាំថា ១វិនាទីថ្ងៃនេះនិង ១វិនាទីនៅ​ថ្ងៃស្អែក​គឺមិន​ដូច​គ្នាទេ។ ចូរ​ឈប់ចាំ និង​កុហកខ្លួនឯង​ពី​ថ្ងៃ​នេះទៅ។ យ៉ាងណាមិញ ដូច​​​​​​ទ្រឹស្ដីមួយពោលថាបើ​ចង់ចេះអ្នកដែលគ្មានតំរិះ​ត្រូវចេះសួរ។ ប៉ុន្ដែ​តើមានមនុស្សប៉ុន្មាននាក់ដែល​ទទួ​ល​​ស្គាល់ថាខ្លួន​មិន​ចេះ?    ​មនុស្សភាគច្រើនតែ​ងតែមាន​ភាព​ខ្មាសអៀនក្នុងការបង្ហាញវា។​គេខ្លាចអ្នក​ដទៃដឹង​ ពីភាព​ខ្សោយរបស់​ខ្លួនរួច​មើល​ងាយថាខ្លួន​ល្ងង់មិន​ចេះអន់។

នេះជាហេតុ​​ផល​​ដែល ធ្វើឱ្យគេមិនហាន​ទទួលស្គាល់ការ​ពិត​លាក់​បាំងភាពខ្សោយ បង្ហាញ​តែ​ភាព​ខ្លាំងទោះ​បី​ជា​ខ្លួន​​ខ្សោយ​ក៏​ដោយ។ ប៉ុន្ដែពួកគេមិន​បាន​ដឹង​ថា​ភាព​ខ្សោយទាំងនោះកំពុង​តែរីករាល​ដាល​ ក្នុង​​​គេ​ដែលប្រៀបបាន និងជំងឺមហារីក​ដ៏​ធ្ងន់​ធ្ងរ​មួ​យ​​នោះ​​ទេ។ បើគេមិន​ទៅ​ពិគ្រោះ​​ជា​មួយ​គ្រូ​ពេទ្យ ដើម្បីព្យាបាលទេគេ​នឹង​មានគ្រោះ​ថ្នាក់​​​ដល់​ជីវិត​។ នៅ​ពេលដែល​គេ​ភ្ញាក់រលឹកគឺវាយឺតពេល​ទៅ​ហើ​យ។ ដូ​ច​​នេះការកុហកខ្លួនឯងគឺជាការ​សំ​លា​ប់​​ខ្លួនឯង។ ការ​មិន​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯង​គឺ​ជា​កត្ដា​​បរា​ជ័យ​បំផុត​ នៅក្នុងជីវិត។

សូមចាប់ផ្ដើមសួរខ្លួនឯងថា តើអ្នក​ស្មោះត្រង់ចំពោះខ្លួនហើយរឺនៅ? បើនៅ​សូម​ព្យាយាមសារ​ភាពនូវ​អ្វី​ ដែល​ខ្លួនមិន​ទាន់មាន មិនទាន់ដឹង​ មិន​ទាន់យល់។ ប្រាប់​​​​ដល់បេះដូង និងខួរក្បាលរបស់អ្នក​នៅ​ពេលនេះទៅវាមិនទាន់យឺតពេលទេក្នុ​​​ង​ ការឱ្យបេះដូងរបស់អ្នកកំណត់​នូវ​​អ្វី ដែល អ្នកច​ង់​បាន និង​ខួរក្បាលរបស់អ្នកនឹង​បញ្ជា​ទៅគ្រប់ផ្នែក​ទាំងអស់នៃ​រាង​កាយ​រប​ស់​​ អ្នកដើម្បីសំរេចនិង​ធ្វើឱ្យបាន​នូវ​អ្វី​ដែល​​អ្ន​ក​មិន​ទាន់មាន និងភាពបរាជ័យ​ពី​មុ​ន​មក។ តើអ្នក​ត្រៀម​ខ្លួនហើយរឺនៅ? ក្លា​ហា​​ន​ដើ​ម្បី​​អនាគត​របស់អ្នក!

ចំពោះបរិបទនៃការងារ បញ្ហាដូច​គ្នានេះក៏កើតមានផងដែរ ក្នុងបរិយាបទ​នៃ​​ការងារដែរ។ តាមការ​ស្វែងយល់របស់​នាងខ្ញុំបានបង្ហាញថាការ​ប្រ​កួតប្រជែង និង​ការប្រឈមមុខ​តតាំង​គឺភាគ​ច្រើ​​ន​កើត​មាន​ យ៉ាងខ្លាំងក្លានៅក្នុងមជ្ឈដ្ឋានការងារ។ ម​នុស្ស​​ម្នាក់ៗព្យាយាមបង្ហាញពីអំណាច និង​សក្ដា​នុ​ពល​របស់ខ្លួន ដោយមិនបានគិត​ពីចំនុច​ខ្វះ​ខាត​ឡើ​យ។ រឿងរ៉ាវ​នេះគឺបាន​កើតឡើងយ៉ាង​ញឹក​ញាប់ដែល​មួយភាគ​ធំ​កើតមានចំពោះ អ្នកមាន​អំ​ណា​ច​បុណ្យ​សក្ដិឋានៈ និងតួនាទីខ្ពស់ក្នុង​រចនា​ស​ម្ព័ន្ធ​ការងារប៉ុន្ដែគេក៏ជាអ្នកដែលធ្លាប់មានបទ ​ពិសោធចំពោះ​ការឈឺ​ចាប់​​នៃ​ភាពបរាជ័យ ក្នុង​ជីវិត​ដែរ។ ជាការពិតណាស់អ្នកខ្លះ​តែង​មាន​​ការ​ខឹង​សម្បារ និងអាក់អន់​ចិត្ដ​បើអ្នក​នៅក្រោម​ឱវាទ​រប​ស់​ខ្លួនមាន​សម​ត្តភាព​រឺ​បំ​ និនប្រសប់ជាងខ្លួន។ ពួកគេមិន​បានឱ្យ​តម្លៃទៅលើភាពវ័យឆ្លាត រឺសមត្ថភាពនៃ​បុគ្គលិក​របស់ខ្លួនទេ តែបែរជាមាន​ភាព​ខ្មាស​អៀន​ការ​ភ័យខ្លាច រឺការច្រ​ណែ​ន​ឈ្នា​នីស​ទៅ​វិញ​។ អ្វីដែលពួក​គេខ្លាច​បំផុត​​គឺ​ភាពបរាជ័យ និងការ​បា​ត់​បង់។

ទាំងនេះ​គឺបានធ្វើឱ្យពួកគេបាត់ភាពម្ចាស់ការ រឺការ​ស្មោះត្រង់ចំពោះសតិសម្បជញ្ញៈ​របស់​ខ្លួនដោយ​សារ​តែការចង់ឈ្នះចាញ់ ចង់ប្រជែងនិង​មិន​​ព្រម​ទទួលយកការពិត។ នេះគឺជា​ការ​ភ័ន្ដ​ច្រ​លំ​ដ៏​ធំ​ធេង​មួយចំពោះ​គេដែល​ធ្វើ​ឱ្យគេកាន់​តែ​បរា​ ជ័យ​ក្នុងជីវិត ពីព្រោះ​ពួក​គេមិនបាន​ខំប្រឹង​ប្រែ​ង​​ស្រូប​យក​នូវ​ពុទ្ធិ​ថ្មីៗ​ ឬអភិវឌ្ឍន៍ខ្លួនឯង​ឱ្យខ្លាំង​ជា​ង​មុនឡើយ។

តើអ្នកធ្លាប់ជួបបញ្ហានេះដែររឺទេ?

ខ្ញុំ​ជឿថា ​អ្នកពិតជាធ្លាប់ដឹង ធ្លាប់លឺ ប៉ុន្ដែ​អ្នកមិនបានចាប់អារម្មណ៍ទៅលើវា ព្រោះ​វាសឹង​តែ​បានក្លាយ​ទៅជាទំលាប់​របស់​ម​នុ-​ស្សមួយចំនួន ដែលរស់នៅក្នុង​សង្គមយើង​នេះទៅហើយ។ អ្នកគួរចងចាំថាវា​​ជា​ចំនុច​មិនល្អទេ​ដូចនេះអ្នកមិន​ត្រូវបណ្ដោយឱ្យវា​មក​ គ្របដណ្ដប់លើជីវិត​រប​ស់អ្នក​នាពេល​អ​នា​​​​​​គតនិងអនាគត​របស់យើង​ឡើ​យ​។

ការស្មោះត្រង់ចំពោះខ្លួនឯងអាចជា​កញ្ចក់ ដែលអាចជួយឱ្យអ្នកស្គាល់ខ្លួនឯង​ថាជាអ្នក​ណា​?​ កំពុងធ្វើ​អ្វី? ធ្វើដើម្បី​អ្នក​ណា? ហើយវាជះ​ឥទ្ធិ​ពល​​ដូចម្ដេចចំពោះ​មនុស្សនៅជុំវិញខ្លួន? តាម​រយៈ​​​​​ភាព​ស្មោះ​ត្រង់​នេះ អ្នកអាចក្លាយជាមនុ​ស្ស​បើក​ចំ​ហ​​ក្នុងការអភិវឌ្ឍខ្លួនឯង និងទទួល​យកអ្វី​​ដែលថ្មីៗ នៅក្នុង​ជីវិត​ជាពិសេសគឺការរៀនពី​ភា​ព​​​​​​ប​រា​​ជ័យ​ដើម្បីឆ្ពោះទៅកាន់​ជ័យ​ ជំនះ​។ បើអ្នក​មិន​បាន​ធ្វើខុសអ្នក​នឹង​គ្មាន​ថ្ងៃ​ស្គាល់​​ពាក្យថា​ត្រូវ​នោះ​ទេ។ ដូចគ្នា​នេះ​ដែរបើ​អ្ន​ក​​មិន​បរាជ័យ​​​អ្នក​នឹង​មិន​ដឹង​ពី​ភា​ព​​សប្បាយ​ រីករាយនៃជ័យជំនះ តើវាមាន​អត្ថ​​​ន័យយ៉ាង​ណា​​នោះទេ ដូចខ្ញុំជា​ឧទា​ហរ​ណ៍​​ស្រា​ប់​​សំរាប់​អ្នកទាំង​អស់​គ្នា ក្នុង​ការស្វែង​យល់​ពី​ខ្លួនឯង។ ខ្ញុំធ្លាប់មាន​ភាពបរាជ័យ​ដែល​កើត​ពី​ការ​កុ​ហកខ្លួនឯង តែ​វា​​បាន​ជួយ​ឱ្យ​​ខ្ញុំយល់ពីបុព្វ​ហេតុ​ នៃជីវិត​រក​ឃើញនូវ​មូ​ល​​​ហេតុ ចេះកែតំរូវ​ដើម្បី​ជោ​គ​​ជ័យ​ដោ​យ​គ្មា​ន​​ភាពអស់​សង្ឃឹម​​ ក្នុងជីវិត​ឡើ​យ។

កត្ដាកំនត់ភាពជោគជ័យជាការ​ពិត​ណា​ស់​​ភាពជោគជ័យ គឺជាបំណង​ប្រាថ្នា​រប​ស់មនុស្ស​គ្រប់​រូប។ វាតែងតែស្ថិត​នៅ​ក្នុង​ចិត្ដ​យើងជានិច្ចមិន​ថានៅពេល​ណា​នៅ​ កន្លែងណារឺកំពុងធ្វើអ្វី​នោះ​ទេ​អ្នក​ពិតជា​ត្រូវ​ការវាជាចំបាច់​ ក្នុងការធ្វើជា​កំលាំង​ជំ​រុញ និ​ងជាកំលាំងចិត្តសំរាប់អោយអ្នក​អាច​បោះ​​ជំ​ហាន​ទៅ​មុខទៀតបាន។ ទោះបីជា​យ៉ាង​​ណា​ក៏​ដោ​យភាពជោគជ័យ នឹងតែង​តែ​រត់​រកអ្នកជានិច្ច បើ​អ្នកពិត​ជា​ខំប្រឹង​ប្រែង​ដើ​ម្បី​វាចង់បានវា​ពិត​ប្រា​ក​​ដ។ ប៉ុន្ដែអ្នកត្រូវ​តែ​ប្រាកដក្នុងចិត្ដថាអ្នក​នឹង​គ្មាន​ភាពភ័យ​ខ្លាច​ និងការរាថយទេចំពោះភាព​បរា​ជ័​យ ដែល​នឹងត្រូវមក​រស់នៅជាមួយអ្នកមួយរយៈ​ពេ​ល​​ណា​មួយនោះ ទំរាំអ្នកអាចត្រួសត្រាយ​ផ្លូវឆ្ពោះ​ទៅ​កាន់​ភាព​ជោគ​ជ័យដែលអ្នក​ រំពឹងចង់បាន។ តើ​អ្នក​ត្រៀមខ្លួន​ហើយ​រឺនៅ?

ដើម្បីភាពជោគជ័យក្នុងជីវិតសូមអ្នកចាប់ផ្ដើមធ្វើអោយជីវិតអ្នកស្ថិត​ក្នុង​ គន្លង​ច្បា​ស់លាស់តា​ម​រយៈការរៀបចំគំរោង​ផែ​ន​ការ​កំណត់គោលដៅ និងអនុវត្ដវាអោយ​បាន​ខ្ជាប់ខ្ជួនបំផុត។ ប៉ុន្ដែ​សូម​កុំភ្លេចភាព​ស្មោះ​ត្រង់ចំពោះខ្លួងឯង ព្រោះវាជា​កត្ដា​មូល​ដ្ឋា​​នសំរាប់​កំណត់ភាព​ជោគជ័យ​របស់​អ្នក។​ ភា​ព​ស្មោះត្រង់ចំពោះខ្លួនឯងមិន​មែនជា​ក​​ត្ដាសំ​​ខាន់បំផុតទេ តែវាជាកត្ដា​មូល​ដ្ឋាន​ដែល​យើ​ង​​ត្រូវការជាចាំបាច់​ដោ​យ​​​ខាន​​មិន​បាន។ ហេតុ​ផល​នោះ គឺថាវាជា​ឈ្នាន់​មួយសំរាប់​ទ្រទ្រង់​អ្នកដើម្បីអោ​យ​បាន​ទៅ​​ដល់​គោល​​ដៅ។ ឧទាហរណ៍បើ​អ្នក​ចង់​ឡើងទៅជា​ន់​ទី២ អ្នកចាំបាច់​ត្រូវ​ឆ្លង​កាត់​ជាន់​ទី១​ជា​មុន​សិន។ ជាន់ទី១ អាច​នឹង​គ្មាន​ប្រយោ​ជន៍​​ សំរាប់អ្នក​តែបើ​គ្មាន​វាអ្នកក៏មិន​អាច​​​​ឡើង​ទៅ​ដល់​ជាន់ទី២ ដែល​​ជា​គោលដៅ​របស់​អ្នក​បានដែរ។ ដូច​​គ្នា​នេះ​ដែរ អ្នកត្រូវមាន​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯងភ្ជាប់ជា​មួយ​ ឆន្ទៈដែលមានអនុវត្ដ​តា​ម​​គំ​រោ​ង ​​​​និង​ផែ​ន​​ការដែលបានដាក់រួច​ទើប​អាចឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​បាន​កំណត់។ ទាំងនេះ គឺជា​ទំ​នា​ក់​ទំនងរវាង​ភាពស្មោះ​ត្រង់​​​​ និងកត្ដា​ជោគ​ជ័យ​នៅក្នុង​ជីវិត។ បើ​សូម្បីតែខ្លួន​ឯង​ក៏អ្នក​កុហ​កដែរនោះភាពជោគជ័យក៏​​មិនស្ម័គចិត្តមករស់​នៅ ​​​​ជា​មួ​យ​អ្នក​​ដែរ។

ឆ្លងតាមការបកស្រាយ​ ដោយ​ផ្អែក​ទៅ​តាម​​បទពិសោធន៍​ និងភាពជាក់ស្ដែង​ខ្ញុំ​ជឿ​ជាក់​ថា​ ឱ្យ​​​តែមាន​ការ​ស្មោះត្រង់​មិន​កុហក់ខ្លួនឯង មនុស្ស​ទាំង​អស់ពិតជា​អាច​សំរេចគ្រប់បំណង ដែលគេ​ប៉ងប្រា​ថ្នា​នឹង​ឆ្លើយតបទៅនឹងអ្វីដែលគេបានកំ​ណ​​ត់​​​​​ទុ​ ក។ទន្ទឹមនឹងនេះ​​អ្នក​ក៏មិនត្រូវអស់សង្ឃឹ​ម​​​នឹង​លទ្ធ​​​​ ផល​បរាជ័យ​រួចបណ្ដោយឱ្យជីវិត​យើ​ង​​​​​កំ​ណត់​ដោ​យ​ព្រហ្មណ៍លិខិតនោះ​ដែរ ព្រោះថា​​​បរា​ជ័​យ​វា​ក៏​ជា​ត្រីវិស័យ​មួយ​សំរាប់​ចង្អុលបង្ហាញពីផ្លូវ​ដែល​ឆ្ពោះ​ទៅរកភាព​ជោគ​ជ័​យ​នា​ពេល​​ខាង​​មុខ​។

ដូច​នេះ​អ្នក​ត្រូវរៀន​ពី​ភាពខ្សោយ និងការបរា​ជ័យ​ដើ​ម្បី​​ហាត់​ពត់​ចិត្ដ​គំនិត​ព្រម​ទាំង​ចេះ​កែតំរូវ​រាល់​ កំ​ហុស​​ឆ្គងនិងចំនុចខ្វះ​ខាត​​របស់​អ្នក។ បើអ្នក​ហ៊ា​ន​​​​ទទួលស្គាល់ការពិតមិន​កុ​ហ​ក​​​ខ្លួនឯង ចេះ​បើក​ចិត្ដ​អោ​យទូលាយ​ទទួល​យកអ្វីដែល​ត្រឹម​ត្រូវព្រមទាំង​ចេះភ្ញាក់​ រលឹក និងអភិវឌ្ឍ​ខ្លួនឯង​នោះ​​ហើយ​គឺ​ជា​ភាព​ជោគ​ជ័យរបស់​អ្នក។

សរុបមកបើអ្នកឈ្នះចិត្ដ និងឈ្នះ​បេះដូង​រ​ប​ស់ខ្លួនឯង ហើយអ្នក​នឹងឈ្នះ​រាល់​ឧបសគ្គរួម​ទាំង​​​​កា​រ​លំបាក គ្រប់​បែប​យ៉ាងដែលតែងតែមាន​នៅ​ក្នុងជីវិត។​ សូមអរគុណ!

ចំណាប់អារម្មណ៍របស់និស្សិតឆ្នើមៈ តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានជោគជ័យក្នុងការ សិក្សានៅសាកលវិទ្យាល័យ
Sim Soupheakna, an ustanding Student at CMU and RULE

កញ្ញា ស៊ឹម សោ ភ ណា ជា​​អតីត​សិស្ស​​​ពូកែ​​ទូ​ទាំ​ង​ប្រ​ទេ​ស ​ផ្នែក​អ​ក្សរ​សិល្ប៍​​ខ្មែរ​ប្រ​ចាំ​​​វិ​ទ្យា​​ល័យ​​​​​ទូ​​​ល​​​​ទំ​ពូង (រាជ​ធា​​​​​នី​ភ្នំ​ពេញ) ប​ច្ចុ​ប្ប​​ន្នជា​និស្សិ​ត​ឆ្នើមប្រ​ចាំ​សា​ក​ល​​​វិទ្យា​ល័យ​​មេគង្គ​ក​ម្ពុជាឆ្នាំ​​​ទី៤ នៃ​​ម​ហា​វិទ្យា​ល័យ​សិល្បៈមនុស្ស​សាស្រ្ត និង​​ភា​សា​​​​ប​រ​ទេស​ជំនាញ​អង់គ្លេសសំរាប់​ពា​ណិ​ជ្ច​កម្ម​។ ដើម្បី​​ជួយ​រួម ចំណែក​ក្នុងការ​ពង្រឹង​សមត្ថភាព ​និស្សិត​​​​​ក្នុង ការ សិក្សាកញ្ញា សោភណា បា​ន​​​ចែក​រំលែ​ក​នូវបទ ពិសោធន៍ និងគំនិត​ថា​”តើ យើង គួរ សំ រ ប ខ្លួន នៅ ថ្នាក់ឧត្ដម សិក្សា ដោយ របៀបណា?” ខាង​ក្រោម នេះ​ជា​សំ​ដី​របស់ កញ្ញា ស៊ឹម សោភ ណា៖

សូមស្វាគមន៏សិស្សានុសិស្ស មិត្ត​និស្សិ​ត​​​​ព្រមទាំងអ្នកទាំងអស់គ្នាដែល​កំពុងតាម ដាន នូវ ព្រឹត្ដិប័ត្រ​​របស់​សិស្សល្អ​។​ ​គោលបំណងជាច្រើនដែលបាន​​ជំ​រុញអោយនាង​ខ្ញុំ​ត្រូវតែ ចាប់​កា​​ន់

ដងប៉ាកា ដើម្បីចែករំលែកនូវ​បទ​ពិសោ​ធន៏​របស់​នាង​ខ្ញុំផ្ទាល់នៅសាកល​វិទ្យា​ល័យ​មេ​គង្គ​កម្ពុជា​ក្នុងការសិក្សា​រៀន​សូត្រ។ ជាការ​ពិត​​ចំនេះ​វិជ្ជាមានសារៈសំខាន់ណាស់សំរាប់ជីវិត​ ម​នុ​​ស្ស​​​​​​​ត្បិតមិនមាននរណា​លួច​ឆក់​ពី​​ខ្លួន​យើង​​បាន​ឡើ​យ។

លើសពីនេះ​ទៅទៀត ចំ​ណេះ​វិជ្ជារឹតតែ​ធ្វើ​អោយយើង​ស្គាល់​ពី​តម្លៃរបស់​​យើង​រឹត​ទ្វេរ។​ ហេតុដូច្នេះហើយ​ទើបយើងគ្រប់​គ្នា​ត្រូវឆ្លង​​កាត់​ដំណាក់​កាល​ជា​ច្រើ​ នក្នុងការស្វែង​រក​​នូវ​ចំណេះ​វិជ្ជា​​ ដែល​ប្រកប​ដោយ​គតិ​បណ្ឌិត​ចាប់​តាំ​ង​​ពីថ្នាក់​ ម​ត្ដេ​យ្យ បឋម​សិក្សា អនុវិទ្យា​ល័យ វិទ្យា​ល័យថ្នាក់ មហា​​វិទ្យាល័យ និង​ថ្នាក់ក្រោយឧត្តម​សិក្សា។ ដំណាក់កាល​នីមួយៗសុទ្ធតែ​មាន​​​ការ​លំ​បាក ដោ​យ​​​ឡែក​ចន្លោះពីវិទ្យា​ល័យ​ទៅមហា​វិទ្យា​​ល័យ (ថ្នា​​​ក់​​​ឧត្តម​សិ​ក្សា) ជា ពេលវេលាមួយដែ​ល​សិស្សា​នុ​សិ​​​ស្ស​ និង​និស្សិតធ្វើការ​សំរបខ្លួន​ទៅ​នឹង​​​ផ្នត់​គំនិត​ថ្មីៗ ដើម្បីជោគជ័យក្នុងការ​រៀន​សូ​ត្រ។

បើដូច្នេះតើមិត្តសិស្សានុសិស្សធ្លាប់គិតទេថាត្រូវធ្វើយ៉ាងណា ដើម្បីសំរបខ្លួន អោយបានល្អនៅ​​​​​ថ្នាក់ឧត្តមសិក្សា (ថ្នាក់​មហាវិទ្យាល័យ)? ចុះ​មិត្ត​និស្សិតវិញ​ធ្លាប់​គិតទេថាតើ​គួរប្រព្រឹត​្តឥរិយា​បថ​បែបណា ដើម្បីទទួលជោគជ័យសំរាប់ការសិក្សា​រប​ស់​អ្នក? វាមិនទាន់យឺតពេលទេ​ប្រសិន​បើ​អ្នក​ចាប់ផ្ដើមសំរបខ្លួនអោយបានល្អ​ចាប់​ពី​ពេ​ ល​នេះ​ត​ទៅ​។តាមរយៈអត្ថបទ​នេះ នាងខ្ញុំសង្ឃឹមថា មិត្តទាំងឡាយនឹងទទួល​បាននូវចំនេះដឹងមួយថ្មីៗ​ សំ​​រា​ប់ការរៀន​សូត្រ ហើយជំរុះចោលនូវរាល់​មន្ទិ​ល​ទាំង​ឡាយ ក៏ដូចជាឥរិយាបថដែលជា​ទំ​លាប់​មិន​​ល្អ ដើម្បីអនាគតសិក្សារបស់អ្នក។ ដើម្បីធ្វើការសំរបខ្លួនអោយរឹតតែប្រសើរនៅ

ថ្នាក់ឧត្តម​សិក្សា​នេះ​​​​មិត្តត្រូវមានជំនាញ​មួយ​ចំនួន ដូចជា​ការ​​ស្ដាប់ ការ​កត់ត្រា ការ​អាន ការសរសេរ ការរធ្វើ​បទ​បង្ហាញ​និង​កិច្ចសហការជាក្រុម។ ជាបន្ត​អនុ​ញ្ញាត​អោយ​នាងខ្ញុំបានបក​ស្រាយលំអិត​ពី​ចំនុ​ច​​​​​នី​​មួយ​ៗ​ ដូច​ខាង​ក្រោមនេះ៖

ការស្ដាប់ៈ ការស្ដាប់ដ៏ប្រសើរ​នឹង​ផ្តល់អោយអ្នកនូវព័ត៌មានដ៏ប្រត្យក្ស និង​លទ្ធផលដ៏ល្អ សំរាប់ការសិក្សារបស់អ្នក។ ការស្ដាប់ប្រកបដោយ ប្រសិទ្ធិភាព​ជាធាតុ​យ៉ាងសំខាន់នៃទំនា​ក់​​ទំនង​រប​ស់មនុស្ស។ ក្នុងនាមជាសិស្ស-និ​ស្សិ​ត​ អ្នកប្រាក​ដ​ជា​ត្រូវ ​ស្ដាប់ការបកស្រាយមេរៀន​ ពី​សំ​ណាក់​គ្រូ​រប​ស់​អ្នក ដូចនេះអ្នកគួរចងចាំថា​​ អ្នក​ត្រូវ​មាន​ការ​យក​ចិត្តទុកដាក់ស្ដាប់ គិត​ និង​​​​​​ច​ង​​ចាំ។ ជាការ​ពិត​ណាស់មុនពេល​ស្ដាប់​អ្នក​ត្រូវ​ប្រមូលអារម្មណ៍ផ្ដោ​ត​ទៅលើ​អ្វី​ ដែលគេនិយាយនោះអ្នកអាច​យល់​ហើយចងចាំ​​បា​នយ៉ាង​ល្អ។​ ការកត់ត្រាៈ នៅមហា​វិទ្យា​ល័យ កម្មវិធី​សិក្សាបានតំរូវអោយនិស្សិតចេះ​ធ្វើការកត់ត្រានូ​វ​ចំ​​​​​ នុចសំខាន់ៗ​ដែល​សាស្ដ្រា​​ចារ្យបានពន្យ​ល់។​​ តើ​យើងអាចកត់​ត្រា​អោយបានគ្រប់ជ្រុងជ្រោយ​ ហើ​យ​​​​ទាន់​អ្វី​ដែលគ្រូ​និយាយ​ដោយរបៀបណា? វា​​មិ​ន​​មែនជារឿងងាយស្រួល ហើយក៏មិនមែន​ជា​រឿង​ពិបាកដែរសំរាប់យើងទាំង​អស់គ្នា។ ជាធម្មតានៅ​ពេលធ្វើការកត់ត្រា អ្នកត្រូវ​យល់នូវអ្វីដែល​ជា​គំ​និត​សំខាន់យល់ពី​ព័ត៌​មាន ដែលពាក់ព័ន្ធ​នឹ​ង​អ្វី​ដែល​អ្នកចង់បាន ហើយត្រូវចេះកត់ត្រា នូវ​ប្រ​ភ​ព​​ឯកសារ​ទាំងឡាយដែលអាចជាឯកសារយោង។ គួរ​ចង​​ចាំថាអ្នកមិនត្រូវកត់ត្រាគ្រប់ឃ្លា រឺ​ប្រ-​យោគ នោះទេពោលគឺអ្នកត្រូវសរសេរជា​ទំរង់កាត់់ដើ​ម្បី​​ចំ​នេញពេលសំរាប់​ កត់ត្រានូវខ្លឹមសារសំខាន់ៗ។

ការអានៈ​ ចំពោះការរៀននៅ​មហា​វិទ្យា​ល័យមិនមែនរៀន​តែជាមួយគ្រូជា​ការ​ គ្រប់គ្រាន់នោះទេពោលអ្នកត្រូវប្រើពេលវេ-​​លាសំរាប់​ស្វ័យ សិ​​​ក្សា និងអានអោយ​បាន​ច្រើន។ វិធីមួយ​ដែល អាច​ជួយអោយ​ចំណេះដឹងរបស់អ្នកកាន់តែរីកចំរើន​​ គឺអ្នកគួរព្យាយាមអានអោយបានច្រើន​ នូវរាល់​ប​ណ្ដាឯកសារ ដែលអាចរកបាន​នៅ​តាម​បណ្ណា​​​ល័យ រឺនៅលើប្រព័ន្ធ​អ៊ីនធឺ​ណេ​ត​​ជា​ដើម។ ចំពោះការប្រើប្រាស់ប្រព័ន្ធ​អ៊ីន​ធឺ​ណេត និងអ៊ីម៉ែលអ្នកគួរ​​តែចាប់ផ្ដើម​រៀន​ប្រើប្រាស់ពីពេលនេះទៅព្រោះ​​​ទីនោះ​ជា​ បណ្ដុំ​រាល់ឯកសារដ៏ច្រើនឥតគណ​នា។ ជា​មួយនិង​បច្ចេកវិទ្យាថ្មីនេះ អ្នកនឹងមាន​ឱ​កា​ស​អានកាន់តែច្រើនដែលនេះជា​ការ​បើ​ក​បង្អួច​ មើលទៅកាន់ពិភពលោកថែមទៀតផង។

ប្រសិទ្ធិភាពនៃការអានអាចមានទៅបានអាស្រ័យដោយអ្នក៖

- ផ្ដោតទៅលើសំនួ ត្រូវសួរខ្លួន​ឯងមុន​ពេលអានអ្វីមួយថាតើអ្នកចង់បានអ្វី? ហើយអ្វីទាំងនោះទា​ក់​​ទងនឹង​ប្រធាន​បទ​​របស់អ្នករឺអត់?

- ប្រើតារាងមាតិកា អាចអោយអ្នកស្វែង​រកនូវចំនុច ដែលពាកព័ន្ធភ្លាមៗ​ដោយ​មិន​ចាំបាច់ខ្ជះខ្ជា​យ​ពេលវេលា។ អ្នក​អាច​ពិនិត្យចំនងជើង ហើយ​បើ​ក​​ទៅរកទំព័រ​ដែលចង់បាន។

- ពិនិត្យជារួមដំបូង ជាដំណើរការមួយ​ ដែលអ្នកគ្រាន់តែមើលទៅលើរូបភាពគោ​លបំណងនៃអំណា​ន​ចំនងជើង សេច​ក្ដី​ផ្ដើម សេច​ក្ដីបញ្ចប់ រឺសំនួរ​ទាំង​ឡាយ។ វា​ជួយ​​អោយ​អ្នក​កំណត់ យ៉ាងច្បា​ស់​ថា​អំ​​​​ណា​ននោះនិយាយអំពីអ្វី។

- មើលដោយត្រួសៗ ជាដំណើរការ​មួយ​ដែលអ្នក​ត្រូវមើលអោយលឿនបំផុត​ ក្នុង​​ការស្វែងរកនូវព័ត៌មានដែល​អ្នក​ត្រូវការ។ វាជាការប្រសើរប្រសិន បើអ្នកអាច​ប្រើ​ម្រាមដៃ រឺភ្នែក​របស់​អ្នកផ្លាស់ទីអោ​យ​បាន​លឿនពីទំព័រមួយទៅទំព័រមួយ លុះ​ត្រា​តែ​​អ្ន​ក​​រកឃើញអ្វីដែលអ្នកចង់​បាន។

- ការកត់ត្រា ជាផ្នែកមួយដ៏សំខាន់​សំរាប់​ការអាន។ វាប្រៀបដូចជាការសង្ខេប​ឡើ​ង​​​​វិញ​នូវអ្វីដែ​ល​អ្នកបានអានពោលគឺ​កត់​ត្រា​​ នូវចំនុចសំខា​ន់​ៗ​ទុក។ ជា​ពិ​សេ​ស​អ្នក​ក៏​អាច​ប្រើប៊ិចគូសចំនាំ រឺ​ក្រ​ដា​ស​បិទ​ដើម្បី​អោយការអានរបស់អ្នក​កាន់តែ​​​​​ស​កម្ម។

- រំលឹកការកត់ត្រា វាតំរូវអោយអ្នកអាន​សារឡើងវិញនូវអ្វីដែលអ្នកបានកត់ ដែ​ល​ជា​​គន្លឹះ​ជួយអោយអ្នកពិចារណា​ឡើង​វិ​ញនូវភាពពាក់ព័ន្ធទៅនឹងប្រធា​នបទ។

- ការសរសេរ បន្ទាប់ពីអាននិងទទួល​នូវ​ព័ត៌មាន បាន​គ្រប់គ្រាន់អ្នកត្រូវចេះ​រៀប​ចំនូវឯកសារទាំង នោះ​ជា​លក្ខណៈ​ផ្លូវ​ការសំរាប់ប្រគល់ជូនសាស្ដ្រា​ចារ្យ​។ គួរ​​ចងចាំថាវាជាកិច្ចការ​ស្រាវជ្រា​​របស់អ្នក​ ដូច្នេះអ្នកមិនត្រូវលួចចំលងពីអ្នក​ដទៃ​ឡើ​យ។ ទោះ​​បីជាមានការដកស្រង់​ពី​សៀវ​​ភៅ​នានា អ្នកក៏ត្រូវដាក់នូវឯក​សារ​យោងអោយបានត្រឹមត្រូវដែរ។ ជា​ទូ​ទៅ​កិច្ចការស្រាវជ្រាវមួយ ដែល​មាន​បែប​បទ​ត្រឹម​ត្រូវរួមមាន អារម្ភកថា មាតិ​កា សេច​ក្ដីផ្ដើម តួ​​សេចក្ដី សេចក្ដីបញ្ចប់​ព្រម​ទាំង​បញ្ជី​ឯក​សារយោង​​ដែល​បញ្ជាក់ នូវអំណះអំណាង​របស់​អ្នកចំពោះ​កិច្ច​​ការ​ស្រាវជ្រាវនេះ។ ការធ្វើបទបង្ហាញៈ​​ ជានាទីដែលអ្នក​ត្រូវ​បង្ហាញ និងពន្យល់មិត្តរួមថ្នាក់ក៏ដូច​ជា​សាស្ដ្រា​ចា​រ្យ​របស់អ្នកអោយបានយល់ពី​ ខ្លឹមសារនៃកិច្ច​ការ​ស្រាវ​​​ជ្រាវរបស់អ្នក។ អ្នក​ប្រហែលជាមានមោទ​ន​ភាព​ខ្លាំង​ណាស់ព្រោះអ្នកបានដើរតួនាទីដូចជា​ គ្រូម្នាក់ ដែ​ល​​ត្រូវ​ពន្យល់ណែនាំសិស្ស។ ក៏​ប៉ុ​ន្ដែ​វាពុំ​មែន​ជា​ការងាយស្រួលឡើយ ក្នុងការឈរ​​នៅ​ចំ​ពោះ​មុខ​មិត្ត និងសាស្ដ្រាចារ្យ​របស់​អ្នក​ដោយ​អា​រ​ម្ម​ណ៏រន្ធត់ និងញាប់ញរ័។ ទាំង​នេះមិនមែនជា​ការ​គួរអោយ​តក់​​ស្លុត​នោះទេ តែជារៀងរាល់​ពេល​មុ​ន​ធ្វើ​បទ​បង្ហាញ រឺ​ការ​​និយាយជាសាធារណៈ​​​ អ្នក​គួរ​តែហាត់​ពត់លត់​ដំខ្លួនឯងអោយមានទំនុក​ចិត្តចំ​ពោះអ្វី​ដែ​ល​ អ្នកត្រូវនិយាយ។

គួរកត់ចំនាំនូវវិធីមួយចំនួនដែលជួយអោយអ្នកធ្វើ បទបង្ហាញបានល្អ៖

- អ្នកគួរនិយាយពាក្យ ដែលអ្នកគិត​ថា​សំ​ខាន់សំរាប់អ្នកស្ដាប់អោយបានម្តង រឺ​ពីរ​ដង មានន័យថាអ្នកកំពុងសង្កត់ធ្ងន់ហើ​យ​​ចង់អោយអ្នកស្ដាប់ចាប់អារម្មណ៏​នូវ ​ពាក្យ

ទាំងនោះ។

- ប្រើប្រាស់ពាក្យជាសញ្ញា ដើម្បីបញ្ជាក់​ប្រាប់អ្នកស្ដាប់ពីលំដាប់លំដោយ នៃ​គំនិ​ត​​​ដែលអ្នកចង់បង្ហាញ។ វាជាជំនួយ​អោ​យ​​អ្នក​ស្ដាប់​តាមដាននូវអ្វី​​ដែល​អ្នក​និយា​យ។

- លើកការពន្យល់ រឺឧទាហរណ៏បន្ថែម​ដែល​មានភាពសមស្របទៅនឹងគំនិត និង​ការ​យល់ដឹងរបស់​អ្នកស្ដាប់។

- សួរសំនួរទៅកាន់អ្នកស្ដាប់ជាវិធីដ៏ល្អ​ដែ​ល​អាច​អោយ​អ្នកស្ដាប់​ចាប់អារម្មណ៏​ថែ​មទៀតលើប្រធានបទ។

- និយាយដោយផ្ទាល់ជាមួយអ្នកស្ដាប់​ដើ-​ម្បី​ពិនិត្យ​​ចំណាប់អារម្មណ៏របស់ពួកគេ និ​ង​ការផ្ដល់នូវ​សារត្រលប់មកវិញ។

- ប្រើក្រសែភ្នែកនៅពេលធ្វើបទបង្ហា​ញជា​​ចំនុចសំខាន់​ដែលអ្នកមិនខ្វះ​បាន​ឡើយ។ អ្នកត្រូវសំលឹងទៅគ្រប់ផ្នែក នៃបន្ទប់​ដោ​​យមិនសំលឹងចំតែលើ​​បុគ្គលណាម្នាក់នោះ​​​​ឡើយ។ ការប្រើក្រសែភ្នែ​​ក​​អាចអោយ​អ្នកដឹងពីការរីកចំរើននៃបទបង្ហាញ និង​សកម្មភាពរបស់អ្នកស្ដាប់។

-​ ការប្រើប្រាស់សំលេងជាកត្ដាកំនត់នូវ​គុណភាព​នៃ​​​បទបង្ហាញ (ការនិយាយ)​របស់​​អ្នក។ ដូច្នេះអ្នកត្រូវចេះប្រើវា​ដោយ​​ប្រុង​ប្រយ័ត្ន ​ជាពិសេស​ត្រូវ​ពិ​និត្យ​មើល​លើការនិយាយ​ដែល​មាន​ល្បឿន​សម​រ​ម្យ​ ចេះលើកដាក់សំលេងប្រើសំលេងដោយប​ញ្ជា​ក់​ពីអារម្មណ៏ និងប្រើសំលេង​ដែល​លឺអាចស្ដា​ប់​​បា​ន។ ចំនុចមួយ​ទៀត​​គឺអ្នក​គួរតែចេះឈប់មួ​យ​ភ្លេត (pause) នៅ​ពេលដែលអ្នករកនឹកអ្វីពុំទា​ន់​ឃើញនូវ​អ្វី​ដែលអ្នកចង់និយាយ តែមិនត្រូវចំ​ណា​យ​​ពេ​ល​​យូរពេកនោះទេ។

កិច្ចសហការជាក្រុមៈ នេះជាអ្វីដែល​អ្នក​នឹង​ជួបប្រទះនៅក្នុងជីវិតការងារ​របស់អ្នក។ បែប​នេះ​​ហើយទើបនៅមហា​វិទ្យា​ល័យអ្នកត្រូវរៀន​ធ្វើ​ការជាក្រុម​អោយ​ ហើយជាមួយមិត្ដរបស់អ្នក ក្នុង​ការ​បង្កើត​ជាកិច្ចការស្រាវជ្រាវ។ ជាការពិត​ណាស់​មនុស្ស​ម្នាក់មានគំនិត ដោយឡែក​ពីមនុស្ស​ម្នាក់​ទៀ​​​​​ត។ តើត្រូវធ្វើដូចម្ដេចទើបអ្នក​អាច​ធ្វើ​ការ​ជា​ក្រុ​ម​ដោយជោគជ័យ? វាមិន​មែន​​ជា​​​​ការពិបាកនោះ​ទេប្រសិនបើអ្នកគិតថា​ងាយ​ស្រួលសំរាប់អ្នក។​ អ្នក​គ្រាន់តែចងចាំ​ថា​​អ្នកត្រូវស្គាល់តួនាទី​របស់​ខ្លួន​អោ​យ​បាន ច្បាស់មានទំនួល​​ខុសត្រូវចំពោះក្រុម និ​ង​ជា​​ពិសេស​ត្រូវមានចិត្ដ​អំ​ណត់​អត់ធន់​ចំ​ពោះឧប​ស​គ្គ​​​​ទាំងឡាយ។ ចូរចាំ​ថា​ឧប​សគ្គ​ជា​ឱ​កាស​សំ​រា​ប់​​អ្នក​ក្នុងការអភិវឌ្ឍ​ខ្លួន។ ដរាប​​ណាអ្នកអាច​អត់​ធ្មត់ ​​និង​ជំនះ​អោយ​បាន នោះ​​អ្នក​នឹងក្លាយ​ជា​និ​ស្សិ​ត​ដ៏​ឈ្លា​ស់​​​​​វៃសំរាប់ អនាគត​សិក្សា​របស់អ្នក។

សរុបសេចក្ដីមក ការអនុវត្ដនូវ​ចំនុ​ច​ទាំងអម្បាលមាណខាងលើនឹងជាគន្លឹះសំ-រាប់អ្នកក្នុងការ​​​ សំរបខ្លួននៅថ្នាក់​មហា​វិទ្យា​ល័យ។ នៅមានហេតុ​ការណ៏ជាច្រើន​ទៀត​​ដែលអ្នក​នឹងជួប​ប្រទះ ដូច​នេះ​​​​​​​​សូមអ្នក សា​កល្បងភ្លករសជាតិ​ នៃការសិក្សា​​​នៅ​មហាវិទ្យាល័យដោយខ្លួនអ្នក ព្រោះថាបើ​សិ​​​​​ន​​អ្នកមិនធ្លាប់លូកទឹកក្ដៅទេនោះ អ្នក​នឹង​មិន​ដឹ​ង​ទេ​ថាវាក្ដៅកំរិតណា។ ទោះបី​ជា ​ជីវិតរបស់អ្នក​លំ​បាក​​​យ៉ាប់យ៉ឺន​យ៉ាង​ណា​ក៏អ្នកមិនត្រូវអស់សង្ឃឹមនោះដែរ។ អ្នកត្រូវតែតស៊ូគង់មានថ្ងៃណាមួយ​អ្នក​នឹង​​បានសំរេចហើយវា នឹងក្លាយជាបទពិ​សោ​-​ធ​ន៏​ដ៏​ល្អ​សំរាប់ជីវិតរបស់អ្នក។

ដំណោះស្រាយនៃបញ្ហាធំៗ១០របស់ជីវិត
សំរាប់​មនុស្ស​ជាច្រើន បញ្ហាជិវិតគឺបណ្តាលមកពី មិនមានលុយ​គ្រប់គ្រាន់​ រឺ​មិន​មាន​ពេល​គ្រប់​គ្រាន់។​ សំរាប់​គូ​ស្វាមី​និង​ភរិយា​ជា​ញឹកញាប់​មាន​បញ្ហា​ជំ​វិញ​ការ​ទំនាក់​ទំនង ការចិញ្ចឹម​ថែរក្សា​កូន រឺក៏បញ្ហារួមដំនេក។ ពួកគេគិតថាប្រសិន​ជា​គេ​មាន​លុយ មាន​ពេល​វេលា មាន​ការងារ​ រឺការរួម​ដំនេកល្អជាងនេះ រឿងរ៉ាវនឹងបានប្រសើ។

ប៉ុន្តែ​វា​មិន​បាន​ធ្វើ​អោយ​ប្រសើរ​ទេ​តាម​វិធី​ទាំងនោះ ដោយសារ​រឿងនេះ​វាមិន​មែនជាបញ្ហាធំ ឡើយ។ ខាងក្រោម​គឺជាគំនិតមួយ​ចំនួនដែល​ខ្ញុំបាន​ប្រែ​សម្រួល​ពី​អត្ថ​បទ​​ជាភាសាអង់គ្លេស។

1. ការគិតខ្លី.

ទំនោរផ្តោតទៅលើវិបត្តផ្ទាល់។​ ពេល​មាន​ភាព​តាន​តឹង​យើង​មើល​ឃើញ​បញ្ហា​ស្ថាន​ភាព​អាក្រ​ក់​ជាង​ស្ថាន​ពិត​ប្រាកដ​។ ​ជា​ដំណោះ​ស្រាយ​​គឺ​សម្លឹង​មើល​អោយ​បាន​ឆ្ងាយ​ដោយ​ សួរ​ខ្លួន​ឯង​ថា​វា​នឹង​មាន​បញ្ហាអ្វី កើតឡើង ​ក្នុង​រយៈ​៦​ខែ​ទៀត​?​ សួរថាអ្វី​នឹង​មាន​កើតឡើងបន្ថែមទៀត? សួរ​ថា​ខ្ញុំ​បង្កើត​ស្ថាន​ភាព​នេះ​ដោយ​របៀប​ណា? តើ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ចំពោះ​ស្ថាន​ភាព​នេះ? នៅពេលអ្នកអាចឆ្លើយសំនួរទាំងនេះបាន មានន័យ​ថាអ្នក​ជាមាន​ឆ្លាតវៃ ក្នុងការដោះស្រាយបញ្ហា។​

2.  ការ​ភ័យ​ខ្លាច.

ការព្រួយ​បារម្មណ៍​រឺ​ការភ័យ​ខ្លាច​ថា​រឿង​រ៉ាវ​នឹង​ក្លាយ​ជា​អា​ក្រក់ ថាយើងនឹងបរាជ័យ​ រឺ​ទទួល​ភាព​អាមាស។ ហើយអ្នកខ្លះនៅតែភ័យខ្លាច បើទោះ​បីជារឿងរ៉ាវកំពុង​តែ​ស្ថានភាពល្អក៏ដោយ។ ​ដំណោះ​ស្រាយ​គឺ​ធ្វើអោយ​​មាន​ភាព​​រីក​រាយ ​និងខិត​ខំស្វែងយល់។ សួរ​ថា​តើ​រឿង​អាក្រក់​អ្វី​នឹង​កើត​ឡើង?​ តើអ្វីដែលខ្ញុំអាច​ធ្វើល្អ​ប្រសើ​បំផុតសម្រាប់រឿងអាក្រក់ទាំងនោះ? តើខ្ញុំអាចរៀនអ្វី?​ ប្រសិន​ជា​ខ្ញុំ​មិន​ខ្លាច​តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន?

3. ការច្រឡំរឺវង្វែង.

ការ​យល់​ដឹង​មិន​ច្បាស់​ រឺ ​វង្វែង​ទិស​ដៅ​របស់យើង​​ និង​មិន​ដឹង​ថាអ្វី​ជា​អទិភាព​ដែល​យើង​ត្រូវ​ធ្វើ​មុន​គេ។​ដំណោះ​ស្រាយ​គឺ​ ជំរើស​ដែល​ទទួល​ខុស​ត្រូវ។ ជ្រើសរើស​អ្វីដែល​អ្នកអោយតម្លែ​និង​អទិភាព​របស់​អ្នក​ហើយ​រៀប​ចំ​បង្កើត​ ផ្លូវ​ផ្ទាល់​ខ្លួន​របស់អ្នក។ ជីវិត​របស់​​អ្នក​គឺជា​របស់អ្នក។​ ពិនិត្យ​​មើល​គោល​បំណង​​ដែល​​ត្រឹម​​ត្រូវ​​តាម​​សីលធម៌ ចាប់​យក​ទិស​ដៅ​មួយ ហើយ​​ធ្វើ​​វា​​អោយ​​បាន​​ល្អ។

4. គិត​ថា​ខ្លួន​ឯង​ខុស.

ជំនឿ​​ថា​​យើង​​បាន​​ធ្វើ​ខុស​ បានធ្វើ​អំពើ​បាប ហើយ​សម​និង​ទទួល​ទណ្ឌកម្ម។ ការជឿ​ថា​យើង​មាន​កំហុស​គឺជាការត្រឹម​ត្រូវ​ដោយសា​ ពេលខ្លះយើងបានប្រព្រឹត្តខុស​ពិតមែន ហើយ​ក៏អាច​ខុស​រឺ​ជាការរវើរវាយ​ធម្មតា។ ដំណោះស្រាយ៖ប្រសិន​ជា​យើង​បាន​ធ្វើ​បំពាន យើង​ត្រូ​វ​ធ្វើ​សង​ឡើង​វិញ សូមការ​អភ័យ​ទោស រៀនពីកំហុស​របស់​យើងហើយប្រឹង​ប្រែងកែរខ្លួនបន្ត។ ប្រសិន​ជា​ការ​ជឿ​ថា​មាន​កំហុស​វាមិន​ត្រឹមត្រូវ ចូរ​គិត​ថាវាជាបន្ទុកមិនចាំបាច់​និង​មិនសមហេតុផល។

5. ការខ្មាស់អៀន.

ជំនឿ​ថា​យើង​មាន​តំលៃ​អន់​ជាង​អ្នក​ដទៃ យើងមិនសមអោយគេរាប់អាន មាន​កំហុស​ដែល​មិន​អាច​កែរ​បាន។ ដំណោះ​ស្រាយ​គឺ​គិត​អោយ​ច្បាស់​និង​អោយសមហេតុ​ផល។ អ្នកត្រួវជឿថា​មនុស្ស​កើត​មក​មាន​តម្លែ​ស្មើគ្នា ហើយក៏គ្មានអ្នកណាយកអ្វីមកជា​ប់​នឹង​ខ្លួនដែរ។ អ្នកត្រូវអោយតម្លៃអោយខ្លួនឯង គិតពី​ចំនុចវិជ្ជមានសម្រាប់ខ្លួនអ្នក។ ឧទាហរណ៍ អ្នកជាកសិករ អ្នកចេះធ្វើស្រែ អ្នកមានសីលធម៌ អ្នកចេះ ជួយធុរៈ​អ្នកដ៏ទៃ វាមិនចាញ់អ្នកទី ក្រុងដែលមានចំនេះដឹង ​មានទ្រព្យ​សម្បត្តិ​ និង​ភាពហ៊ឺហា​ប៉ុន្តែ​មិន​មាន​សមាន្យចិត្ត​នោះទេ។ ដូចនេះអ្វីដែលអ្នកមាន និងអ្នកចេះ អ្នកទៃគេអាចអត់ចេះ គេអត់មាន។ ដូចនេះអ្នកមិនត្រូវ ខ្មាស់អ្នកទាំងនោះទេ។ ​ហើយបើអ្នកមាន​អារម្មណ៍​ខ្មាស់អៀនដោយសារកំហុស​ដែល​អ្នកបាន​ធ្វើ ហើយអ្នកគិចមុខពីអ្នកដ៏ទៃ នោះ​មិន​មែន​​ជាដំណោះស្រាយល្អទេ។ អ្នកត្រូវប្រឈមុខជាមួយ​មនុស្សទូទៅ ហើយព្យាយាម​បង្ហាញ​ទឹក​មុខ​ កាយវិការ និង ពាក្យសម្តីថាអ្នក​មានការសោកស្តាយ និងដឹង​កំហុស​របស់​អ្នក។ មិនយូរប៉ុន្មាន អ្នកដទៃនឹងយល់ពីចិត្ត​របស់អ្នក ហើយធ្វើអោយអ្នក​មានកក់ក្តៅ​ក្នុងពេលទំនាក់ទំនងជាមួយពួកគេ។

6. ភាពឯកកោ.

ជំនឿ​ថា​គ្មាន​​នណា​ម្នាក់​​ចូល​ចិត្ត​យើង និង​យក​​ចិត្ត​​​ទុក​​ដាក់​​ជា​​មួយ​​យើង​​ហើយ​​យើង​​ទំនាក់​​ទំនង​​យ៉ាង​ ជិត​ស្និត​ជាមួយ​​តែ​អ្ន​ក​​ដែល​​ដឹង​​ថា​យើង​​​ជា​​មនុស្ស​​ដែល​​គួរ​​ អោយចាប់​អារម្មណ៍។ នេះ​​បង្កើត​​អោយ​​យើង​​មាន​​ភាព​​​ដាច់​​ដោយ​​ឡែក​​ពី​​​អ្នក​​ដទៃ​​​មិន​​ មែន​​ភាព​​​ស្និទ្ធ​​ស្នាល​​នោះ​ទេ។ ដំណោះ​​ស្រាយ​​គឺ​​​ការ​​វាយ​តម្លៃ​ខ្លួន​ឯង​អោយ​​​​បាន​​ត្រឹម​​ត្រូវ​។ ​គ្មាន​​អ្នក​​ណា​​ម្នាក់​​ចូល​​ចិត្ត​អ្នកទេ ប៉ុន្តែ​​ពួក​​គេ​​នឹង​​ចូល​​ចិត្ត​​ប្រសិន​​គេ​​ជួប​អ្នក​ ស្គាល់​អ្នក​​និង​​ចំណាយ​​ពេល​ធ្វើ​ការ​​និង​លេង​ជា​មួយ​អ្នក​។

7. ការតួចចិត្ត.

ការ​​បន្ត​​ការ​គុំគួន​និង​បដិសេធ​ចំពោះ​អ្នក​ដទៃ​ដែល​បាន​ធ្វើ​ ប្រព្រឹត្ត​មិន​គម្បី​ចំពោះ​ខ្លួន​នៅ​ក្នុងអតីតកាល។​ មនុស្ស​មួយ​ចំនួន​បាន​ចំណាយ​ពេល​មួយ​ជីវិត​ធ្វើ​ជា​ជន​រង​គ្រោះ​ដោ​យ​មិន​ អាច​បំភ្លេច​ព្រឹត្តការណ៍​អាក្រក់​ក្នុង​អតីត​កាល។ ដំណោះស្រាយ​គឺ​អោយ​រឿង​អាក្រក់​​ចេញពី​ខួក្បាល​របស់យើង(Forgive and Forget)។ ជីវិត​គឺវាមិន​យុត្តិធម៌​ទេ​ហើយ​ក៏គ្មាន​អ្នកណាម្នាក់ធ្វើត្រូវរហូតដែ។ ប្រើ​ប្រាស់​ការ​ឈឺ​ចាប់​របស់​អ្នក​ដើម្បី​ធ្វើ​អោយ​អ្នកឆ្លាត ចិត្តល្អ សុភាព និងខ្លាំងជាងមុន។

8. ការសង្ស័យចំពោះខ្លួនឯង

ការសួរហើយសួរទៀតមិនចេះចប់អំពីសម្ថភាពរបស់អ្នក អំពីគំនិតរបស់អ្នក រឺអំពី​សកម្មភាព​របស់អ្នក។ អសមត្ថភាពដើម្បីងើបឈរ ដើម្បីបញ្ចេញភាពក្លាហាន រឺក៏មិន​ហ៊ានតស៊ូធ្វើទាល់តែបានសម្រេច។ ដំណោះស្រាយគឺធ្វើសកម្មភាព គិតច្បាស់លើស បន្ទាប់​មក​ចាត់​វិធាន​ការហើយ​តាម​ធ្វើ​អោយ​បាន​សម្រេច។​ ចាប់ផ្តើមធ្វើរឿងតួចតាច។ អ្នកគឺជាអ្នកជំនាញពិតប្រាកដចំពោះជីវិតរ​បស់​អ្នក។​ប្រើ​ប្រាស់​ឧត្តម្ភគតិ​ របស់​អ្នក​ដើម្បី​ភាពល្អប្រសើររបស់អ្នក។

9. ការរឹងចចេស

ការបដិសេធ រឺ អសមត្ថភាពចំពោះការវាយតំលៃ​ស្ថានភាព​ឡើងវិញ ការផ្លាស់ប្តូរគំនិត រឺ​ចំពោះ​ការ​សារភាព​កំហុស។ ដំណោះស្រាយគឺប្រើគតិបណ្ឌិតនិងការអនលំទោន។ មាន​តែមនុស្ស​ល្ងង់​ដែលសុខ​ចិត្ត​នៅជាមួយផ្លូវឆ្ពោះទៅរកភាពមហន្តរាយ។ ស្វែងរក​វីធីថ្មីហើយប្រសើជាងមុន រក្សាការបត់បែន បើក​ចិត្ត​អោយទូលាយ​និងចេះច្នៃប្រឌិត។ នៅពេលដែលស្ថានភាពផ្លាស់ប្តូរ ចូរកែ​តម្រូវ​តាម​ស្ថាន​ភាព​ហើយ​បង្កើត​ផ្លូវថ្មី។

10.ការងប់ងល់

មនុស្ស​មិន​ត្រឹម​តែ​ងប់ងុល​និង​ថ្នាំញាណប៉ុណោះទេ ផងដែនោះពួកគេ​ងប់ងល់​ និង ការងារ គំនិត របៀបរបប​រស់នៅ។ យើង​អាច​ងប់​ងុល​ និង​អ្នកណាម្នាក់​ហើយ​ត្រូវការ​គេ​ច្រើន​ជាង​ស្រលាញ់​គេ។​ដំណោះ​ស្រាយ​គឺយក​ ពេល​វិស្សមកាល​មួយរយៈ យកគំរូ អ្នកម្នាក់ បោះបង់ទម្លាប់ រៀប​ចំពេល​វេលា​ជាថ្មី។ ​ ប្រើប្រាស់ទម្លាប់ ដើម្បី​អោយ​អ្នកមាន​សេរីភាព កុំអោយទម្លាប់យកអ្នកជាអ្នកបំរើ។

ដើមប៉ោម
កាលពីយូរលង់មកហើយ មានដើមប៉ោមដ៏ធំមួយ ហើយ មានក្មេងប្រុសម្នាក់ស្រឡាញ់ ដើម ឈើនេះ ណាស់។ ក្មេង ប្រុសនោះតែងតែទៅលេងនៅជុំវិញដើមនោះ ជារៀងរាល់ថ្ងៃ ។ គេ​ចូល​ចិត្តឡើងលេង​លើចុងឈើ បេះផ្លែប៉ោម ញ៉ាំ និង សំរាកក្រោមម្លប់របស់វា ។ គេ​ស្រឡាញ់​​ដើមឈើនោះ ហើយ​ដើម​ឈើនោះក៏ស្រឡាញ់គេវិញដែរ។

ពេលវេលាចេះតែកន្លងទៅ…

ក្មេងតូចនោះបានចំរើនវ័យធំឡើង… គេមិនបានទៅលេងនៅជុំវិញដើមឈើជារៀងរាល់ថ្ងៃទៀតទេ។ ថ្ងៃមួយក្មេង នោះ បានត្រលប់​មករកដើមឈើដោយទឹកមុខក្រៀមក្រំ។

- មកលេងជាមួយខ្ញុំ (ដើមឈើហៅក្មេងប្រុស)

- ខ្ញុំមិនមែនក្មេងដូចមុនទេ ខ្ញុំមិនលេងជុំវិញដើមឈើទៀតទេ(ក្មេងប្រុសតប)។ ខ្ញុំចង់បានតុក្តតា (ក្មេងប្រុស និយាយ) ខ្ញុំត្រូវការលុយដើម្បីទិញវា ។

- សូមទោសណា៎ ខ្ញុំគ្មានលុយឱ្យឯងទេ តែឯងអាចបេះផ្លែរបស់ខ្ញុំទៅលក់​ដើម្បីបានលុយ​(ដើមប៉ោមនិយាយ)។ ក្មេងនោះសប្បាយចិត្តយ៉ាងខ្លាំងគេឡើងបេះផ្លែប៉ោមលើដើមរហូតទាល់តែអស់ ហើយចាក​ចេញទៅយ៉ាង សប្បាយចិត្ត ។ គេមិនបានត្រលប់មកវិញម្តងទៀតទេ បន្ទាប់ពីគេបេះ​ផ្លែប៉ោម​អស់ ។

ដើមឈើកើតទុក្ខយ៉ាងខ្លាំង…

ថ្ងៃមួយក្មេងប្រុស បានត្រលប់មកវិញធ្វើឱ្យដើមប៉ោមសប្បាយចិត្តយ៉ាងខ្លាំង ។

- មកលេងជាមួយខ្ញុំមក (ដើមឈើនិយាយ)។

- ខ្ញុំគ្មានពេលលេងទេ ខ្ញុំត្រូវធ្វើការចិញ្ចឹមប្រពន្ឋរបស់ខ្ញុំ (ក្មេងប្រុសតប)។ ពេលនេះពួកយើង ត្រូវការឈើដើម្បី ធ្វើផ្ទះនៅ តើអ្នកអាចជួយខ្ញុំបានទេ?

- សូមទោស(ដើមឈើតប)។ ខ្ញុំគ្មានផ្ទះឱ្យឯងទេ តែឯង អាចកាត់យកមែករបស់​ខ្ញុំទៅធ្វើ​ផ្ទះ។ ដូច្នេះហើយក្មេង នោះ ក៏កាត់មែកឈើទៅធ្វើផ្ទះ ហើយចាកចេញទៅ​យ៉ាងសប្បាយ​រីករាយ ចំណែកដើមប៉ោមក៏សប្បាយចិត្តដែរ ពេលឃើញក្មេងប្រុសសប្បាយចិត្ត តែក្មេង​នោះមិនបានត្រលប់មកវិញទេ ។

ដើមប៉ោមត្រូវរស់នៅយ៉ាងក្រៀមក្រំ និង ឯកា…

…ពេលក្មេងនោះមិនមកលេង។ ថ្ងៃមួយក្មេងប្រុស ក៏ត្រលប់មក ដើមប៉ោមសប្បាយចិត្តយ៉ាងខ្លាំង។

- មកលេងជាមួយខ្ញុំមក (ដើមឈើនិយាយ)

- ទេ! ខ្ញុំចាស់ហើយ (ក្មេងប្រុសតប)។ ខ្ញុំចង់ធ្វើដំណើរតាមទូក ដើម្បីសំរាកកាយ តើអ្នកអាចឱ្យទូកខ្ញុំមួយបាន ទេ?

- យកតួដើមរបស់ខ្ញុំទៅធ្វើទូកទៅ ឯងអាចធ្វើដំណើរបានឆ្ងាយ ហើយសប្បាយទៀតផង (ដើមឈើឆ្លើយ)។ ដូច្នេះក្មេងប្រុសក៏កាប់ ដើមផ្លែប៉ោម ដើម្បីធ្វើទូករួចគេបានចាកចេញទៅ ហើយក៏មិនដែលត្រលប់វិញអស់រយៈ ពេលយ៉ាងយូរជាងសព្វដង ។ ក្រោយមកក្មេងប្រុសត្រូវត្រលប់មកវិញ បន្ទាប់ពីការចាកចេញអស់រយៈពេលច្រើន ឆ្នាំមក ។

- សូមទោសណា៎ ប្រុសតូចរបស់ខ្ញុំ ពេលនេះខ្ញុំគ្មានរបស់អ្វីឱ្យឯងទៀតទេ ។ គ្មានផ្លែប៉ោមសំរាប់ឯង…. (ដើមឈើនិយាយ)។

- ខ្ញុំគ្មានធ្មេញនឹងទំពារវាទៀតទេ  (ក្មេងប្រុសតប)

- ខ្ញុំគ្មានមែកឱ្យឯងឡើងលេង… (ដើមឈើនិយាយ)

- ខ្ញុំចាស់ហើយ ហើយមិនអាចឡើងបានទៀតទេ (ក្មេងប្រុសតប)

- ខ្ញុំពិតជាគ្មានអ្វីឱ្យឯងមែន… វត្ថុតែមួយគត់ដែលខ្ញុំនៅសល់ គឺ គល់ឈើដែលជាប់ឬស​នេះ​(ដើមឈើនិយាយ ដោយទឹកភ្នែក) ។

- ខ្ញុំមិនត្រូវការអ្វីច្រើនទេពេលនេះ ខ្ញុំគ្រាន់តែត្រូវការកន្លែងសំរាប់សម្រាកប៉ុណ្ណោះ ។ ខ្ញុំហត់ណាស់ បន្ទាប់ពីការ ធ្វើដំណើរច្រើនឆ្នាំនេះ(ក្មេងប្រុសតប)។ គល់ឈើ ក៏ជាកន្លែងល្អ​សំរាប់​ខ្ញុំ សម្រាកដែរ ។

- មកនេះមក៍…មកអង្គុយទីនេះហើយសម្រាកទៅ។ ដើមឈើហៅ ហើយក្មេងប្រុសក៏អង្គុយចុះ ធ្វើឱ្យដើមឈើ ត្រេកអរជាខ្លាំង រួចញញឹមជាមួយទឹកភ្នែក…

នេះ គឺជារឿងមួយសំរាប់អ្នកទាំងអស់គ្នាពិចារណា ដើមប៉ោម គឺប្រៀបបានទៅនឹងឪពុក​ម្តាយ​របស់​យើងអញ្ចឹង ។ នៅពេលដែលពួកយើងនៅក្មេង… យើងចូលចិត្ត លេងជាមួយគាត់… ពេលយើងធំឡើង យើងក៏ចាកចេញពីពួកគាត់…. យើងត្រលប់មករកគាត់វិញ ក្នុងពេលដែល យើងមានបញ្ហាតែប៉ុណ្ណោះ ។ មិនថាទោះជាយ៉ាងណា ឪពុកម្តាយតែងតែចាំជួយយើងជានិច្ច ។ អ្នកប្រហែលគិត ថា ក្មេងប្រុសនោះឃោរឃៅចំពោះដើមឈើហើយ តែទាំងនេះគឺជាទង្វើ​ដែល​យើង​គ្រប់គ្នា តែងតែធ្វើដាក់ឪពុក ម្តាយយើង ។

“ត្រូវស្រឡាញ់ ឪពុកម្តាយរបស់យើង មិនថាពួកគាត់នៅទីណាទេ ។ ដោយក្តីស្រឡាញ់ ពីឪពុកម្តាយ…”