ខ្ញុំដឹងថា….

ខ្ញុំដឹងថា អ្នកមិនអាចធ្វើអោយគេស្រលាញ់អ្នកទេ។ រឿងដែលអ្នកអាចធ្វើបានគឺធ្វើជាមនុស្ស​ដែល​អាច​អោយ​គេស្រលាញ់បាន។ រឿងនៅសល់ស្រាច់តែលើពួកគេ។

ខ្ញុំដឹងថា មិនថាខ្ញុំយកចិត្តទុក​ដាក់ចំពោះ​គេខ្លាំង​ប៉ុណ្ណាទេ ពួកគេនៅតែមិនផ្តល់ការយក​ចិត្តទុកដាក់​ត្រលប់​មកខ្ញុំវិញឡើយ។

ខ្ញុំដឹងថា វាបាន​ចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កើតទំនុកចិត្ត ហើយវេលា​តែមួយវិនា​ទីប៉ុណ្ណោះ​ដើម្បី​បំផ្លាញវា។ (ច្រើនទៀត…)

បានផ្សព្វផ្សាយ ក្នុង៖  on ខែ កញ្ញា 7, 2009 at 7:29 ព្រឹក បញ្ចេញ មួយវិចារ

គន្លឹៈ៧ ជាមូលដ្ឋានដើម្បីជោគជ័យក្នុង ជីវិត

Picture1

១. ចំណង់ (Passion)

មនុស្សគ្រប់គ្នាបានរកឃើញនូវបុព្វហេតុ ការតាំងចិត្ត ថាមពល និង​ក្តីស្រមៃ ដ៏ខ្លាំងដែល​ជំរុញ​អោយ​ពួកគេធ្វើការ អោយ ពួកគេលូតលាស់ ហើយនិងធ្វើអោយពួក គេកាន់តែលួតលាស់ថែមទៀត។ វាផ្តល់ អោយពួកគេនូវឥន្ធនៈដើម្បីបញ្ឆេះយាននៃ ភាពជោគជ័យ និងជំរុញអោយពួកគេប្រើ ប្រាស់សក្តា​នុពល​របស់ពួកគេ។ វាគឺជា​ចំណង់ ដែលធ្វើអោយមនុស្សប្រឹង​ប្រែង​ធ្វើការ​វា។​​​ វាគឺជា​ចំណង់​ដែល​ធ្វើអោយ​មនុ​ស្សចង់​បានមិត្តភាព។ ចំ​ណង់ធ្វើ​អោ​យជិវិតមនុស្សមាន​ថាមពល​ មានភាព​​រឹង​ប៉ឹង និង​អត្ថន័យ។

(ច្រើនទៀត…)

បានផ្សព្វផ្សាយ ក្នុង៖  on ខែ សីហា 14, 2009 at 2:44 ព្រឹក បញ្ចេញ មួយវិចារ

គ្រួសារខ្ញុំ

Publication3

ខាងក្រោមគឺជារឿងពិតមួយ ​ របស់និស្សិតម្នាក់នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។ អត្ថ​បទ​នេះ​បាន​សរសេរក្នុងឆ្នាំ២០០៨។ អត្ថបទ​នេះមាន​ការ​​ចាប់អារម្មណ៍យ៉ាងខ្លាំងពី​​និស្សិត​ជាច្រើននៅពេលដែល ក្រុមនិស្សិតស្ម័គ្រចិត្តដើម្បីសហគមន៍របស់​សាកល​វិទ្យា​ល័យមេគង្គ​​កម្ពុជា យក​មកអាននៅក្នុងសិក្ខា​សាលាណាមួយ។ ពេលនេះខ្ញុំសូម​យក​អត្ថបទ​នេះមកចែករំលែកជាមួយប្រិយមិត្តទាំងរបស់ WE TOGETHER FOR KHMER។ ខ្ញុំសង្ឃឹមថាវានឹងក្លាយបទពិសោធន៍មួយដ័​ល្អសម្រាប់ប្រិយ​មិត្ត​អ្នក​អាន។

“ការប្រឈមមុខបញ្ហាគ្រួសារ និង ការសិក្សា” គឺជាចំណងជើងចំណងជើងដែលក្រុមនិស្សិតស្ម័គ្រចិត្តដើម្បីសហគមន៍របស់សាកល​ វិទ្យាល័យមេគង្គកម្ពុជា បានដាក់អោយអត្ថបទនេះ។

ថ្ងៃនេះ ខ្ញុំរីករាយណាស់ដែលបានចែករំលែកនូវអ្វីដែលខ្ញុំជួបប្រទះ ហើយវាជាជ្រុង​មួយ​នៃទស្សនៈ របស់ខ្ញុំនិងសាច់រឿងដ៏តូចមួយ​សំរាប់​សង្គម​​​ដ៏ធំនេះ។ មុននឹង​ខ្ញុំរៀបរាប់ពីជីវិត​​ដែលខ្ញុំជួបប្រទះ ខ្ញុំចង់ឱ្យអ្នក ទាំងអស់គ្នា ងាកមកស្វែងរកខ្លួនឯនសិន អ្នកធ្លាប់ គិត ពី​អ្វី​ដែលមាន អាកប្បកិរិយា​ដែលអ្នកធ្វើ ហើយជាពិសេសគឺ​ពិភព​លោក​មួយ​ដែលអ្នករស់នៅ (ច្រើនទៀត…)

បានផ្សព្វផ្សាយ ក្នុង៖  on ខែ កក្កដា 30, 2009 at 7:23 ព្រឹក បញ្ចេញ មួយវិចារ
Tags:

ការស្មោះត្រង់ចំពោះខ្លួនឯងជាកត្តានាំអោយមានជោគជ័យក្នុងជីវិត

Publication2

Sorn Sophea, an outstanding student of CMU and NUM

កញ្ញា​ ស៊ន សុភា ជាអតីត​សិស្ស​ពូកែ​ផ្នែក​អក្សរ​សិល្ប៍​​ខ្មែរ​ថ្នាក់រាជធានី​ភ្នំ​ពេញ​ប្រចាំ​វិ​ទ្យា​​​​​ល័​យ​​​​​អនុវត្ដ(រាជធានី​ភ្នំ​ពេញ) បច្ចុប្បន្ន ​ជា​និ​ស្សិ​​ត​ឆ្នើ​មប្រចាំ​សា​កល​វិទ្យា​ល័យមេគង្គកម្ពុជា ឆ្នាំ​ទី៤នៃ​ម​ហា​​វិទ្យា សិល្បៈ មនុស្ស​ និង​ភាសា​បរ​ទេស​សំរាប់​​​ពាណិជ្ជកម្ម។ សុភា បាននិយាយថា “ការ​ស្មោះ​​ត្រង​ខ្លួនឯងជាកាត្តានាំអោយមាន​ភា ជោគ​ជ័យ”។ ខាងក្រោមនេះ​ជាសំដី​របស់​កញ្ញា៖

សួស្ដីមិត្ដទាំងអស់គ្នា! ខ្ញុំដឹងថា​អ្នក​ទាំងអស់គ្នាកំពុងតែព្យាយាម ប្រឹងប្រែង​យ៉ាងខ្លាំងក្នុងការ ធ្វើយ៉ាង ណាឱ្យបានទទួល​ជោគជ័យទាំងក្នុង ការសិក្សា ការងារ និង​ការរស់នៅក្នុងជិវិតប្រចាំថ្ងៃ។ ខ្ញុំក៏​ដូច​អ្នក​ទាំងអស់គ្នាដែរ! ខ្ញុំបានខិតខំទាំងកំលាំង​កាយចិត្ដក្នុងគោលបំនងតែមួយគត់​គឺ​ភាព​​​​ជោគជ័យក្នុង ជីវិតទាំងក្នុង ពេល​បច្ចុ​​ប្ប​ន្ន​និង​​ពេ​​ល​​អនាគត។ ប៉ុន្ដែខ្ញុំដឹងថាវា​មិន​មែន​ជាការងា​យ​ស្រួល​​ទេ សំរាប់ យើង​​​ទាំង​​អស់​គ្នា។ អ្នកដឹងទេ​ថា​តើ​ត្រូវធ្វើ​ដូច​ម្ដេច​ដើម្បី​អោយជីវិតយើងរួចផុតពី​ភាព​បរាជ័យ?

(ច្រើនទៀត…)

បានផ្សព្វផ្សាយ ក្នុង៖  on ខែ កក្កដា 22, 2009 at 8:01 ព្រឹក បញ្ចេញ មួយវិចារ

ចំណាប់អារម្មណ៍របស់និស្សិតឆ្នើមៈ តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានជោគជ័យក្នុងការ សិក្សានៅសាកលវិទ្យាល័យ

Sim Soupheakna, an ustanding Student at CMU and RULE

Sim Soupheakna, an ustanding Student at CMU and RULE

កញ្ញា ស៊ឹម សោ ណា ជា​​អតីត​សិស្ស​​​ពូកែ​​ទូ​ទាំ​ង​ប្រ​ទេ​ស ​ផ្នែក​អ​ក្សរ​សិល្ប៍​​ខ្មែរ​ប្រ​ចាំ​​​វិ​ទ្យា​​ល័យ​​​​​ទូ​​​ល​​​​ទំ​ពូង (រាជ​ធា​​​​​នី​ភ្នំ​ពេញ) ប​ច្ចុ​ប្ប​​ន្នជា​និស្សិ​ត​ឆ្នើមប្រ​ចាំ​សា​ក​ល​​​វិទ្យា​ល័យ​​មេគង្គ​ក​ម្ពុជាឆ្នាំ​​​ទី៤ នៃ​​ម​ហា​វិទ្យា​ល័យ​សិល្បៈមនុស្ស​សាស្រ្ត និង​​ភា​សា​​​​ប​រ​ទេស​ជំនាញ​អង់គ្លេសសំរាប់​ពា​ណិ​ជ្ច​កម្ម​។ ដើម្បី​​ជួយ​រួម ចំណែក​ក្នុងការ​ពង្រឹង​សមត្ថភាព ​និស្សិត​​​​​ក្នុង ការ សិក្សាកញ្ញា សោភណា បា​ន​​​ចែក​រំលែ​ក​នូវបទ ពិសោធន៍ និងគំនិត​ថា​”តើ យើង គួរ សំ ខ្លួន នៅ ថ្នាក់ត្ដ សិក្សា ដោយ របៀបណា?” ខាង​ក្រោម នេះ​ជា​សំ​ដី​របស់ កញ្ញា ស៊ឹម សោភ ណា៖

សូមស្វាគមន៏សិស្សានុសិស្ស មិត្ត​និស្សិ​ត​​​​ព្រមទាំងអ្នកទាំងអស់គ្នាដែល​កំពុងតាម ដាន នូវ ព្រឹត្ដិប័ត្រ​​របស់​សិស្សល្អ​។​ ​គោលបំណងជាច្រើនដែលបាន​​ជំ​រុញអោយនាង​ខ្ញុំ​ត្រូវតែ ចាប់​កា​​ន់

ដងប៉ាកា ដើម្បីចែករំលែកនូវ​បទ​ពិសោ​ធន៏​របស់​នាង​ខ្ញុំផ្ទាល់នៅសាកល​វិទ្យា​ល័យ​មេ​គង្គ​កម្ពុជា​ក្នុងការសិក្សា​រៀន​សូត្រ។ ជាការ​ពិត​​ចំនេះ​វិជ្ជាមានសារៈសំខាន់ណាស់សំរាប់ជីវិត​ ម​នុ​​ស្ស​​​​​​​ត្បិតមិនមាននរណា​លួច​ឆក់​ពី​​ខ្លួន​យើង​​បាន​ឡើ​យ។ (ច្រើនទៀត…)

បានផ្សព្វផ្សាយ ក្នុង៖  on at 6:50 ព្រឹក បញ្ចេញ មួយវិចារ

ដំណោះស្រាយនៃបញ្ហាធំៗ១០របស់ជីវិត

សំរាប់​មនុស្ស​ជាច្រើន បញ្ហាជិវិតគឺបណ្តាលមកពី មិនមានលុយ​គ្រប់គ្រាន់​ រឺ​មិន​មាន​ពេល​គ្រប់​គ្រាន់។​ សំរាប់​គូ​ស្វាមី​និង​ភរិយា​ជា​ញឹកញាប់​មាន​បញ្ហា​ជំ​វិញ​ការ​ទំនាក់​ទំនង ការចិញ្ចឹម​ថែរក្សា​កូន រឺក៏បញ្ហារួមដំនេក។ ពួកគេគិតថាប្រសិន​ជា​គេ​មាន​លុយ មាន​ពេល​វេលា មាន​ការងារ​ រឺការរួម​ដំនេកល្អជាងនេះ រឿងរ៉ាវនឹងបានប្រសើ។

ប៉ុន្តែ​វា​មិន​បាន​ធ្វើ​អោយ​ប្រសើរ​ទេ​តាម​វិធី​ទាំងនោះ ដោយសារ​រឿងនេះ​វាមិន​មែនជាបញ្ហាធំ ឡើយ។ ខាងក្រោម​គឺជាគំនិតមួយ​ចំនួនដែល​ខ្ញុំបាន​ប្រែ​សម្រួល​ពី​អត្ថ​បទ​​ជាភាសាអង់គ្លេស។

1. ការគិតខ្លី.

ទំនោរផ្តោតទៅលើវិបត្តផ្ទាល់។​ ពេល​មាន​ភាព​តាន​តឹង​យើង​មើល​ឃើញ​បញ្ហា​ស្ថាន​ភាព​អាក្រ​ក់​ជាង​ស្ថាន​ពិត​ប្រាកដ​។ ​ជា​ដំណោះ​ស្រាយ​​គឺ​សម្លឹង​មើល​អោយ​បាន​ឆ្ងាយ​ដោយ​ សួរ​ខ្លួន​ឯង​ថា​វា​នឹង​មាន​បញ្ហាអ្វី កើតឡើង ​ក្នុង​រយៈ​៦​ខែ​ទៀត​?​ សួរថាអ្វី​នឹង​មាន​កើតឡើងបន្ថែមទៀត? សួរ​ថា​ខ្ញុំ​បង្កើត​ស្ថាន​ភាព​នេះ​ដោយ​របៀប​ណា? តើ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ចំពោះ​ស្ថាន​ភាព​នេះ? នៅពេលអ្នកអាចឆ្លើយសំនួរទាំងនេះបាន មានន័យ​ថាអ្នក​ជាមាន​ឆ្លាតវៃ ក្នុងការដោះស្រាយបញ្ហា។​

(ច្រើនទៀត…)

បានផ្សព្វផ្សាយ ក្នុង៖  on at 2:16 ព្រឹក បញ្ចេញ មួយវិចារ

ដើមប៉ោម

កាលពីយូរលង់មកហើយ មានដើមប៉ោមដ៏ធំមួយ ហើយ មានក្មេងប្រុសម្នាក់ស្រឡាញ់ ដើម ឈើនេះ ណាស់។ ក្មេង ប្រុសនោះតែងតែទៅលេងនៅជុំវិញដើមនោះ ជារៀងរាល់ថ្ងៃ ។ គេ​ចូល​ចិត្តឡើងលេង​លើចុងឈើ បេះផ្លែប៉ោម ញ៉ាំ និង សំរាកក្រោមម្លប់របស់វា ។ គេ​ស្រឡាញ់​​ដើមឈើនោះ ហើយ​ដើម​ឈើនោះក៏ស្រឡាញ់គេវិញដែរ។

ពេលវេលាចេះតែកន្លងទៅ…

ក្មេងតូចនោះបានចំរើនវ័យធំឡើង… គេមិនបានទៅលេងនៅជុំវិញដើមឈើជារៀងរាល់ថ្ងៃទៀតទេ។ ថ្ងៃមួយក្មេង នោះ បានត្រលប់​មករកដើមឈើដោយទឹកមុខក្រៀមក្រំ។
- មកលេងជាមួយខ្ញុំ (ដើមឈើហៅក្មេងប្រុស)
- ខ្ញុំមិនមែនក្មេងដូចមុនទេ ខ្ញុំមិនលេងជុំវិញដើមឈើទៀតទេ(ក្មេងប្រុសតប)។ ខ្ញុំចង់បានតុក្តតា (ក្មេងប្រុស និយាយ) ខ្ញុំត្រូវការលុយដើម្បីទិញវា ។

- សូមទោសណា៎ ខ្ញុំគ្មានលុយឱ្យឯងទេ តែឯងអាចបេះផ្លែរបស់ខ្ញុំទៅលក់​ដើម្បីបានលុយ​(ដើមប៉ោមនិយាយ)។ ក្មេងនោះសប្បាយចិត្តយ៉ាងខ្លាំងគេឡើងបេះផ្លែប៉ោមលើដើមរហូតទាល់តែអស់ ហើយចាក​ចេញទៅយ៉ាង សប្បាយចិត្ត ។ គេមិនបានត្រលប់មកវិញម្តងទៀតទេ បន្ទាប់ពីគេបេះ​ផ្លែប៉ោម​អស់ ។

ដើមឈើកើតទុក្ខយ៉ាងខ្លាំង…

ថ្ងៃមួយក្មេងប្រុស បានត្រលប់មកវិញធ្វើឱ្យដើមប៉ោមសប្បាយចិត្តយ៉ាងខ្លាំង ។
- មកលេងជាមួយខ្ញុំមក (ដើមឈើនិយាយ)។
- ខ្ញុំគ្មានពេលលេងទេ ខ្ញុំត្រូវធ្វើការចិញ្ចឹមប្រពន្ឋរបស់ខ្ញុំ (ក្មេងប្រុសតប)។ ពេលនេះពួកយើង ត្រូវការឈើដើម្បី ធ្វើផ្ទះនៅ តើអ្នកអាចជួយខ្ញុំបានទេ?

- សូមទោស(ដើមឈើតប)។ ខ្ញុំគ្មានផ្ទះឱ្យឯងទេ តែឯង អាចកាត់យកមែករបស់​ខ្ញុំទៅធ្វើ​ផ្ទះ។ ដូច្នេះហើយក្មេង នោះ ក៏កាត់មែកឈើទៅធ្វើផ្ទះ ហើយចាកចេញទៅ​យ៉ាងសប្បាយ​រីករាយ ចំណែកដើមប៉ោមក៏សប្បាយចិត្តដែរ ពេលឃើញក្មេងប្រុសសប្បាយចិត្ត តែក្មេង​នោះមិនបានត្រលប់មកវិញទេ ។

ដើមប៉ោមត្រូវរស់នៅយ៉ាងក្រៀមក្រំ និង ឯកា…

ពេលក្មេងនោះមិនមកលេង។ ថ្ងៃមួយក្មេងប្រុស ក៏ត្រលប់មក ដើមប៉ោមសប្បាយចិត្តយ៉ាងខ្លាំង។
- មកលេងជាមួយខ្ញុំមក (ដើមឈើនិយាយ)
- ទេ! ខ្ញុំចាស់ហើយ (ក្មេងប្រុសតប)។ ខ្ញុំចង់ធ្វើដំណើរតាមទូក ដើម្បីសំរាកកាយ តើអ្នកអាចឱ្យទូកខ្ញុំមួយបាន ទេ?

- យកតួដើមរបស់ខ្ញុំទៅធ្វើទូកទៅ ឯងអាចធ្វើដំណើរបានឆ្ងាយ ហើយសប្បាយទៀតផង (ដើមឈើឆ្លើយ)។ ដូច្នេះក្មេងប្រុសក៏កាប់ ដើមផ្លែប៉ោម ដើម្បីធ្វើទូករួចគេបានចាកចេញទៅ ហើយក៏មិនដែលត្រលប់វិញអស់រយៈ ពេលយ៉ាងយូរជាងសព្វដង ។ ក្រោយមកក្មេងប្រុសត្រូវត្រលប់មកវិញ បន្ទាប់ពីការចាកចេញអស់រយៈពេលច្រើន ឆ្នាំមក ។
- សូមទោសណា៎ ប្រុសតូចរបស់ខ្ញុំ ពេលនេះខ្ញុំគ្មានរបស់អ្វីឱ្យឯងទៀតទេ ។ គ្មានផ្លែប៉ោមសំរាប់ឯង…. (ដើមឈើនិយាយ)។
- ខ្ញុំគ្មានធ្មេញនឹងទំពារវាទៀតទេ  (ក្មេងប្រុសតប)

- ខ្ញុំគ្មានមែកឱ្យឯងឡើងលេង… (ដើមឈើនិយាយ)
- ខ្ញុំចាស់ហើយ ហើយមិនអាចឡើងបានទៀតទេ (ក្មេងប្រុសតប)
- ខ្ញុំពិតជាគ្មានអ្វីឱ្យឯងមែន… វត្ថុតែមួយគត់ដែលខ្ញុំនៅសល់ គឺ គល់ឈើដែលជាប់ឬស​នេះ​(ដើមឈើនិយាយ ដោយទឹកភ្នែក) ។

- ខ្ញុំមិនត្រូវការអ្វីច្រើនទេពេលនេះ ខ្ញុំគ្រាន់តែត្រូវការកន្លែងសំរាប់សម្រាកប៉ុណ្ណោះ ។ ខ្ញុំហត់ណាស់ បន្ទាប់ពីការ ធ្វើដំណើរច្រើនឆ្នាំនេះ(ក្មេងប្រុសតប)។ គល់ឈើ ក៏ជាកន្លែងល្អ​សំរាប់​ខ្ញុំ សម្រាកដែរ ។
- មកនេះមក៍…មកអង្គុយទីនេះហើយសម្រាកទៅ។ ដើមឈើហៅ ហើយក្មេងប្រុសក៏អង្គុយចុះ ធ្វើឱ្យដើមឈើ ត្រេកអរជាខ្លាំង រួចញញឹមជាមួយទឹកភ្នែក…

នេះ គឺជារឿងមួយសំរាប់អ្នកទាំងអស់គ្នាពិចារណា ដើមប៉ោម គឺប្រៀបបានទៅនឹងឪពុក​ម្តាយ​របស់​យើងអញ្ចឹង ។ នៅពេលដែលពួកយើងនៅក្មេង… យើងចូលចិត្ត លេងជាមួយគាត់… ពេលយើងធំឡើង យើងក៏ចាកចេញពីពួកគាត់…. យើងត្រលប់មករកគាត់វិញ ក្នុងពេលដែល យើងមានបញ្ហាតែប៉ុណ្ណោះ ។ មិនថាទោះជាយ៉ាងណា ឪពុកម្តាយតែងតែចាំជួយយើងជានិច្ច ។ អ្នកប្រហែលគិត ថា ក្មេងប្រុសនោះឃោរឃៅចំពោះដើមឈើហើយ តែទាំងនេះគឺជាទង្វើ​ដែល​យើង​គ្រប់គ្នា តែងតែធ្វើដាក់ឪពុក ម្តាយយើង ។

ត្រូវស្រឡាញ់ ឪពុកម្តាយរបស់យើង មិនថាពួកគាត់នៅទីណាទេ ។ ដោយក្តីស្រឡាញ់ ពីឪពុកម្តាយ…”

បានផ្សព្វផ្សាយ ក្នុង៖  on ខែ កក្កដា 21, 2009 at 9:34 ព្រឹក បញ្ចេញ មួយវិចារ